ក្លឹបទើបឡើងមកលេងក្នុងក្របខ័ណ្ឌ Chinese Super League, Beijing Renhe បានបដិសេធព័ត៌មានស្នើចុះកុងត្រាទិញយកខ្សែប្រយុទ្ធក្លឹប At. Madrid កីឡាករ Fernando Torres។
កុងត្រារបស់ Torres នឹងផុតកំណត់នៅរដូវកាលនេះ ហើយខណៈកីឡាករវ័យ៣៣ឆ្នាំមានជាប់ទាក់ទងផ្ទេរចេញពី Atletico ក្នុងខែមករា។ Chines Super League អាចនឹងជាកន្លែងចុងក្រោយសម្រាប់ Torres ស្របពេលដែលក្លឹប Beijing Renhe ដែលបញ្ចប់លេខ២ក្នុងលីកលំដាប់ទី២ ចិនដាក់សំណើចំនួន៨លានអឺរ៉ូទិញយក។
ប៉ុន្តែ Renhe ដែកកំពុងដឹកនាំដោយលោក Luis Gacia អតីតគ្រូបង្វឹក Getafe និង Levante បានបដិសេធគ្រប់រឿងទាំងអស់ដែលទាក់ទងនឹង Torres។
“យើងចាត់ទុកព័ត៌មានទិញ Torres ជាសម្ដី ចចាមអារ៉ាម ទោះបីជាភ្នាក់ងារកីឡាករបានណែនាំ ឲ្យយើងទិញក៏ដោយ” សម្ដីលោក Zhang Yue អគ្គលេខាធិការក្លឹបខាងលើបាននិយាយប្រាប់កាសែត Chinese newspaper Soccer News។
លោកបានបន្តថា៖“ បន្ទាប់ពីពិភាក្សាយ៉ាងប្រុងប្រយ័ត្ន យើងមិនបានដាក់គាត់ក្នុងបញ្ជីត្រូវទិញនោះទេ។ យើងទិញកីឡាករស្របទៅតាមសមត្ថភាពក្លឹប ការប្រកួតប្រជែង ហើយហើយយើងមិនទិញកីឡាករល្បីឈ្មោះនោះទេ”។
ក្នុងរដូវកាលនេះ Torres លេងបាន១១ប្រកួត រកបានគ្រាប់បាល់មួយគ្រាប់ ខណៈចំនួននៃការចូលលេងនោះគឺជាកីឡាករបម្រុង ៕