លោក Zinedine Zidane នឹងត្រូវទទួលស្វាគមន៍ក្រុម Barcelona ក្នុងជំនួប El Clasico នៃពានរង្វាន់ La liga រដូវកាល២០១៧-១៨ នា ថ្ងៃ សៅរ៍ ទី២៣ ធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង៧ និង០០នាទី។
ការប្រកួតនេះគឺជាជំនួបដ៏ធំបំផុតមុនឆ្នាំថ្មីឆ្នាំ២០១៨មកដល់ ហើយក៏ជាការប្រកួតអំឡុងបុណ្យណូអែលផងដែរ។ ក្រុមReal Madrid កំពុងតាមពីក្រោយក្រុមកំពូលតារាង Barcelona ១១ពិន្ទុឈរនៅលេខ៤ហើយជំនួបនេះ ពួកគេសង្ឃឹមថានឹងកាត់បន្ថយគម្លាតពិន្ទុឲ្យកាន់តែតិច។
និយាយចូលសាច់រឿងវិញគ្រូបង្វឹកសញ្ជាតិបារាំងលោក Zidan កំពុងតែមានកំណត់ត្រាល្អក្នុងអាជីពដឹកនាំរបស់គាត់នៅReal Madrid ។ខណៈដែលលោកនឹងនាំក្រុមអធិរាជស ជួបអ្នកមានបុណ្យ Barcelona ក្រុមការងារអាណាចក្រកីឡាសូមលើកយកកំណត់ត្រារបស់គ្រូបង្វឹករូបនេះមកបង្ហាញជូន។
- មិនមានគ្រូបង្វឹក Real Madrid ណាម្នាក់អាចដឹកនាំក្លឹបឈ្នះក្នុងជំនួប El Clasico ៣ប្រកួតជាប់គ្នានោះទេចាប់តាំងពីលោក Di Stefanoធ្វើបាន កាលពីជិត៣០ឆ្នាំមុន(១៩៩០)។
ប៉ុន្តែ Zidane អាចនឹងធ្វើបាន ប្រសិនបើឈ្នះការប្រកួតនៅថ្ងៃសៅរ៍នេះ ពីព្រោះលោកបានឈ្នះការប្រកួតចំនួន២ដងហើយ គឺការយកឈ្នះ Barcelona ក្នុងជំនួបពានរង្វាន់ Spanish Super Cup។ ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៧ឈ្នះក្នុងទឹកដី Barcelona ៣ទល់១ និងឈ្នះក្នុងទឹកដីខ្លួនឯងនៅថ្ងៃទី១៦កញ្ញាឆ្នាំ ២០១៧ក្នុងលទ្ធផល២ទល់១។
-Zidane បានដឹកនាំក្លឹបលេងក្នុងជំនួប El Clasico នេះ៥ដង ហើយដោយឈ្នះ៣ស្មើមួយ និងចាញ់មួយ។
តែបើនិយាយពីកំណត់ត្រាកាលនៅជាកីឡាករលេងជាមួយ Real Madrid ប៉ះ Barcelona វិញគឺបានលេង១១ដង ឈ្នះ៤ស្មើ៤ និងចាញ់៣ប្រកួត។
-គ្រូបង្វឹក៩នាក់មកពីក្រុមទាំងពីរធ្លាប់បានដឹកនាំឈ្នះការប្រកួតលើសពី៣ដងជាប់គ្នាគឺ៖
-ប្រសិនបើ Real Madrid ឈ្នះ Zidane នឹងក្លាយជាគ្រូបង្វឹកទី៧ដែលដឹកនាំ Real Madrid ឈ្នះ៣ប្រកួតជាប់គ្នា។
មានមតិយោបល់ប្រិយមិត្តអាចបញ្ចេញបាននៅខាងក្រោម៖