ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត បានលត់ក្រុមជម្រើសជាតិម៉ិកស៊ីកកូ ៣-០ នៅថ្ងៃបញ្ចប់ពូលយប់ថ្ងៃពុធទី២៧ខែមិថុនាឆ្នាំ២០១៨ ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ FIFA World Cup 2018 ដូចគ្នា ស្របពេលកូរ៉េខាងត្បូង លត់ អាល្លឺម៉ង់ ២-០ ហើយធ្លាក់ទាំងអស់គ្នា។

នៅថ្ងៃបិទពូលដែលក្រុមនីមួយៗត្រូវការឈ្នះរៀងៗខ្លួននោះ រឿងភ្ញាក់ផ្អើលបានកើតឡើង។ ស៊ុយអែត បានបំប៉ោងសំណាញ់ទី ម៉ិកស៊ីកូ ៣គ្រាប់ក្នុងវគ្គទី២ ដោយកីឡាករ Augustinsson ក្នុងនាទី៥០, Granqvist ក្នុងនាទី៦២ជាបាល់ពិន័យ១១ម៉ែត្រ និងបាល់ចូលទីខ្លួនឯងរបស់ Alvarez ក្នុងនាទី៧៤។

ទស្សនាវីដេអូហាយឡាយ៖