គ្រូ​បង្វឹក​ហង្ស​ក្រហម​លោក​ ​Jurgen Klopp បាន​អះអាង​ថា​ក្រុម​ Liverpool របស់​គាត់​បាន​បំបាក់​ក្រុម​ខ្លាំង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ហើយ​​បន្ទាប់​ពី ​Mohamed Salah​ និង ​Roberto Firmino រក​បាន​គ្រាប់​បាល់​​មួយ​គ្រាប់​ម្នាក់​ក្នុង​វគ្គ​ទី​២​ដែល​លទ្ធផល​នេះ​គឺ​ជា​ជ័យជម្នះ​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ Champions League ។

និយាយ​ក្រោយ​ការ​ប្រកួត​ចប់​ Klopp បាន​បង្ហើប​ថា៖” ខ្ញុំ​បាន​គិត​ច្បាស់​ណាស់​ ពួក​គេ​ជា​ក្រុម​ល្អ​បំផុត​ក្នុង​ពិភពលោក​។ នេះ​វា​អញ្ចឹង​ ហើយ​ខ្ញុំ​ដឹង​ថា​យើង​អាច​ឈ្នះ​ពួក​គេ​“។

ការ​ឈ្នះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​ជា​ក្រុម​ដែល​ប្រសើរ​ជាង​មុន​ទេ។ នេះ​គ្រាន់​តែ​បាល់​ទាត់​ ជា​រឿង​ល្អ​ៗ​សម្រាប់​យើង​ក្នុង​ការ​ប្រកួត។ វា​ពិត​ជា​ពិបាក​ដែល​លេង​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​១០០%។ ​ពេល​នេះ​យើង​នៅ​វគ្គ​នេះ​ហើយ​ ។​ ដំបូង​ខ្ញុំ​សូម​ឲ្យ​ពួក​យើង​រីករាយ​នឹង​ជ័យជម្នះ​នេះ​សិន​ ពី​ព្រោះ​មួយ​សន្ទុះ​មុន​នេះ​ យើង​មិន​ទាន់​ដល់​វគ្គ​នេះនៅ​ឡើយ​”