ការចំណាយលុយដ៏ច្រើនលើសលប់របស់ក្រុម Paris Saint-Germain ក្នុងរដូវក្ដៅនេះនឹងត្រូវបាន UEFA ស៊ើបអង្កេតក្រោយពេលពួកគេ ទិញបាន Neymar, Kylian Mbappe និង Yuri Berchiche ។
ក្លឹបយក្សនៅ Ligue 1 បានធ្វើឲ្យពិភពបាល់ទាត់ភ្ញាក់ផ្អើល ជាមួយនឹងចំណាយលុយបំបែកកំណត់ត្រា១៩៩លានផោន(២២២លានអឺរ៉ូ)ទិញ Neymar ពីBarcelona ដែលនេះធ្វើឲ្យគេសង្ស័យថាការចំណាយខុសខ្ទង់ច្បាប់តុល្យភាពទិញកីឡាករ(FFP)។
PSG បានចំណាយលុយច្រើនជាងចំណូលក្នុងរដូវកាលនេះ ដោយពួកគេរកបានត្រឹមតែ៥១លានផោនពីការលក់កីឡាករដែលនេះធ្វើឲ្យ UEFA ត្រូវតែស៊ើបអង្កេតលើហិរញ្ញវត្ថុរបស់ PSG។ សហព័ន្ធបាល់ទាត់អឺរ៉ុបបានចេញសេចក្ដីប្រកាសពីការស៊ើបអង្កេតនេះ ហើយស្ថាប័នគ្រប់គ្រងបាល់ទាត់មួយនេះ ក៏មិននិយាយអ្វីច្រើនដែរដោយរងចាំការស៊ើបរួចរាល់។
កីឡាករទិញចូលរបស់ PSG ក្នុងរដូវកាលនេះមាន៖ Neymar, Yuri Berchiche, Kylian Mbappe, Dani Alves ខណៈកីឡាករចេញមាន Blaise Matuidi, Jean-Kevin Augustin, Serge Aurier, Grzegorz Krychowiak, Odsonne Edouard៕