គ្រូបង្វឹកក្រុម Liverpool លោក Jurgen Klopp បានបញ្ជាក់ថាក្រុមរបស់លោក គឺជាក្រុមលេងបែបការពារច្រើន ទោះបីជាលើកបានដាក់ខ្សែប្រយុទ្ធពេញៗក្នុងការប្រកួតនៅរដូវកាលនេះក៏ដោយ។
ហង្សក្រហមរកបាន៧០គ្រាប់ហើយគ្រាប់ការប្រកួតក្នុងរដូវកាលនេះ ដោយឈរពីក្រោមគ្រាប់បាល់របស់ក្រុមកំពូលតារាង Premier League, Manchester City ។ តំបន់ប្រយុទ្ធរបស់ក្រុមហង្សមានដូចជា៖ Philippe Coutinho, Sadio Mane, Mohamed Salah និង Roberto Firmino។ ខណៈដែល Mohamed Salah គឺជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅPremier League ប៉ុន្តែតំបន់ការពារតែងតែធ្វើឲ្យពួកគេទទួលបានលទ្ធផលមិនសូវល្អ។
និយាយក្នុងសន្និសីទកាសែតមុនការប្រកួតជាមួយSwansea គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់បាននិយាយថាក្រុមលោកជាក្រុមដែលលេងបែបការពារទេ។
“ពួកយើងប្រើយុទ្ធសាស្រ្តការពារខ្លាំងយើងលេងទម្រង់ 4-5-1(ទល់នឹងArsenal)ហើយពួកគេត្រូវទទួលខុសត្រូវក្នុងតំបន់ប្រយុទ្ធច្រើន។ រក្សាសំណាញ់ទីបានយូរយើងអាចពង្រឹងស្មារតីកីឡាករ។ គ្មាននរណាម្នាក់នីលើទីលាន មិនជាប់ទាក់ទងនឹងតំបន់ការពារនោះទេ។ គ្រាប់បាល់នឹងនឹងរកមិនបានបើយើងមិនការពារ”។
“គ្រាប់បាល់ដែលយើងរកបានទល់នឹង Arsenal គឺយើងឲ្យពួកគេលេងបាល់ផ្លោងដែលវាតែងកើតឡើងក្នុងបាល់ទាត់ យើងឲ្យពួកគេទាត់បញ្ចូលទីងាយៗវានឹងកើតឡើងបែបនេះ”។
“និយាយឲ្យស្មោះត្រង់ទៅវាហាក់មិនគួរឲ្យជឿដែលខ្ញុំ មានគំនិតការពារច្រើនពីធម្មជាតិ គឺខ្ញុំចង់ការពារមុនអ្វីៗទាំងអស់ដោយសារតែវាជាមូលដ្ឋាននៃបាល់ទាត់”។
“រឿងដែលល្អបំផុតគឺត្រូវការពារជាមួយនឹងខ្សែប្រយុទ្ធ១០នាក់ ពីព្រោះនៅពេលអ្នកមានបាល់អ្នកប្រហែលជាអាច នឹងរកគ្រាប់បាល់បានច្រើន”៕