តាម​ប្រភព​ ESPN លោក Carlo Ancelotti បាន​ចាក​ចេញ​ពី​កៅអី​គ្រូ​បង្វឹក​​ក្លឹប ​Bayern Munich ហើយ​បន្ទាប់​ពី​ក្រុម​របស់​លោកចាញ់​ PSG ៣ទល់​០​ក្នុង​ការ​ប្រកួត​ Champion League។

CEO របស់​ Bayern ​លោក Heinz Rummenigga បាន​ព្រមាន​ថា​ នឹង​មាន​ការ​ពិភាក្សា​ តែ​ត្រូវ​បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​ ហើយ​ នៅ​ល្ងាច​នេះ​តែ​ម្ដង​ Bayern បាន​និយាយ​ពី​វិបត្តិ​នៃ​ការ​ចាញ់​ជាមួយ​លោក​ Ancelotti ក្រោយ​ពេល​ចាញ់​ក្នុង​ Champoins League ហើយ​ទទួល​បាន​លទ្ធផល​ខក​ចិត្ត​នៅ​ដើម​រដូវ​កាល​នេះ។

កាសែត ESPN និយាយ​ថា​ព័ត៌មាន​នឹង​ត្រូវ​ប្រកាស​ក្នុង​សន្និសិទ្ធិ​កាសែត​នៅ​ថ្ងៃ​ព្រហស្សតិ៍​ពេល​រសៀល។ លោក Willy Sagnaol គ្រូ​ជំនួយ​របស់ ​Bayern នឹង​ទទួល​តួនាទី​នេះ ​ពី​លោក Ancelotti ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​មក​ដឹកនាំជំនួស​លោក Pep Guardiola កាល​ពី​ឆ្នាំ​២០១៦។

អតីត​គ្រូ​បង្វឹក ​Dortmund លោក Thomas Tochel និង​គ្រូ​បង្វឹក​ Hoffenfeim លោក Julian Nagelsmann ក៏​ត្រូវបាន​គេ​ដឹង​ថា​​អាច​នឹង​មក​ជំនួស​ដំណែង​នេះ​ដែរ។ ក្នុង​ការ​ដឹកនាំ​របស់​លោក Ancelotti ​លោក​បាន​ជួយ​ក្លឹប​ឈ្នះ​ពាន​ Bundesliga ប៉ុន្តែ​ចាញ់​ Real Madrid ក្នុង​ Champions League វគ្គ​៨ក្រុមចុងក្រោយ ​និង​ចាញ់​ Borussain Dortmund ក្នុង​ពាន​ DFB Pokal៕