ក្រុមគ្រួសារត្រកូល Glazer ម្ចាស់ក្លឹប Manchester United កំពុងភ័យខ្លាចលោក Jose Mourinho ចាកចេញពីដំណែងគ្រូបង្វឹកពឹេលចប់ដូវកាលនេះ ទៅដឹកនាំក្លឹប Paris Saint-Germain វិញ។
ការងារជាគ្រូបង្វឹករបស់លោក Jose Mourinho នៅ Man Utd ទើបតែដើដល់ពាក់កណ្ដលផ្លូវប៉ុណ្ណោះ ក្នុងកុងត្រារយៈពេល៣ឆ្នាំនៅ Old Trafford ប៉ុន្តែលោកមានព័ត៌មានចុះផ្សាយថា លោកជាប់ទាក់ទងជាមួយក្លឹបបារាំងកាលពីខែតុលា។
បែបណាក្ដីប្រភពជិតស្និតជាមួយក្លឹបរបស់អង់គ្លេសមួយនេះ បានបដិសេធដំណឹងនេះហើយថែមទាំងនិយាយទៀតថាលោកកំពុងផ្ដោតអារម្មណ៍ដឹកនាំបិសាចក្រហមប្រជែងពាន Premier League ។ បិសាចក្រហមហាក់មានសន្ទុះឡើងខ្លាំងនៅដើមរដូវកាលនេះ ប៉ុន្តែក្រុម Man City របស់លោក Pep Goardiola គឺជាស្រមោលខ្មៅរបស់បីសាចក្រហម ហើយលោកJose គិតថាក្រុមរបស់លោកមិនអាចប្រជែងជាមួយក្រុម Man City ក្នុងពេលបច្ចុប្បន្ននេះបានឡើយ។
PSG ចាប់អារម្មណ៍គ្រូបង្វឹកព័រទុយហ្គាល់រូបនេះយូរមកហើយ គឺចាប់តាំងពីរលោកត្រូវបាន Chelsea ដកដំណែងមកម្ល៉េះ។ ពេលនេះ United ជឿថា ក្លឹបយក្សបារាំងនឹងបន្តតាមអន្ទង Mourinho ឲ្យទៅបង្វឹកកីឡាករនៅក្លឹបរបស់ខ្លួន។
ភាគរយនៃការចេញទៅប្រទេសបារាំងរបស់ Mourinho ហាក់អាចទៅរួចពីព្រោះ ក្លឹបកំពុងឈរកំពូលតារាង Ligue 1 ស្រាប់ហើយការមានNeymar និងMbappe គឺជាអ្វីដែលលោកត្រូវសាកល្បងហើយ ពិសេសឱកាសឈ្នះ Champions League៕