របាយការណ៍​មក​ពី​ប្រទេស​អង់គ្លេស​ បាន​បញ្ជាក់​ថា​ ក្លឹប​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​​ខិត​ជិត​ពិភាក្សា ​បន្ត​កុង​ត្រា​ថ្មី​ជាមួយ​ខ្សែ​បម្រើ​សញ្ជាតិ​ដាណឺម៉ាក Christian Eriksen ដើម្បី​បញ្ឈប់​ការ​ចង់​បាន​ពី​ក្លឹប​យក្ស​អ៊ីតាលី​ Juventus។

Eriksen នៅ​សល់​កុង​ត្រា​២​ឆ្នាំ​ដែល​មាន​ប្រាក់​ប្រចាំ​សប្ដាហ៍​៧០​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ ​ប៉ុន្តែ​ថ្នាក់​ដឹកនាំ​ក្លឹប​សង្ឃឹម​ថា​អាច​រក្សា​គាត់​ជាមួយ​Kane និង​Alli បី​នាក់​នេះ​ឲ្យ​បន្ត​អនាគត​ជាមួយ​ក្លឹប​វែង​ឆ្ងាយ​ទៀត។ ខ្សែ​បម្រើ​កំពូល ​Assist និង​ពូកែ​បោះ​បាល់​រូប​នេះ​​ គឺ​ជា​កូន​សោរ​សំខាន់​របស់ ​Tottenham ដោយ​លោក Pochettino បាន​ដាក់​ឲ្យ​កីឡាករ​លេង​ទាំង​២៣​ប្រកួត​ក្នុង ​Premier League សប្ដាហ៍​នេះ។ រូប​គេ​រក​បាន​៦​គ្រាប់​និង​ Assist បាន​៦​ដង ​ក្នុង​ចំណោម​ការ​ចូល​លេង​គ្រាប់​ប្រកួត​ខាង​លើ។

Tottenhma បច្ចុប្បន្ន​កំពុង​ឈរ​លេខ​៥​ក្នុង​តារាង ​Premier League តាម​ពី​ក្រោយ​ក្រុម​លេខ​៤​ Chelsea ៣​ពិន្ទុ​ហើយ​កំពុង​បង្ក​ព្យុះភ្លៀង​ក្នុង​ Champions League៕