ខែ​មករា​គឺ​រដូវ​កាល​ទី​ផ្សា​ដោះដូរ​កីឡាករ​នៅ​តំបន់​អឺរ៉ុប​​​ ក៏​ដូច​នៅ​ក្នុង​ពិភពលោក ​ដែល​ក្លឹប​មួយ​ចំនួន​កំពុង​ស្វែង​រក​កីឡាករ​ថ្មី​ ហើយ​ក្លឹប​មួយ​ចំនួន​ក៏​មាន​កីឡាករ​ចាស់​ៗ​មួយ​ចំនួន​ៗ​ផុត​កុង​ត្រា​ ហើយ​អាច​រក​ទ្រនំ​ថ្មី​សម្រាប់​បន្ត​អាជីព​របស់​ខ្លួន​ផង​ដែរ។

បើ​និយាយ​ពី​ក្លឹប​បិសាច​ក្រហម​វិញ​មាន​កីឡាករ​ដល់​ទៅ​៩​នាក់​ក្នុង​ឈុត​ជម្រើស​ដំបូង​ ដែល​ផុត​កុង​ត្រា​ពេល​ចប់​រដូវ​កាល​នេះ​ ឬ​អាច​និយាយ​បាន​ថា​ក្នុង​ពាក់​កណ្ដាល​រដូវ​កាល​២០១៧/១៨​ពួក​គេ​អាច​ចេញ​ពី​ក្លឹប​ដោយ​គ្មាន​តម្លៃ​ខ្លួន​។​ ចង់​ថា​នរណា​សូម​មើល​ខាង​ក្រោម៖

1- Daley Blind

លោក Luis van Gaal បាន​ទិញ​កីឡាករ​រូប​នេះ​ពី​ក្លឹប​Ajax កាល​ពី​ឆ្នាំ ២០១៤​ហើយ​រូប​គេ​អាច​លេង​ក្នុង​តំណែង​ការពារ​កណ្ដាល​ ការ​ពារ​ស្លាប​និង​បម្រើ​ការពារ​រូប​គេ​ផុត​កុង​ត្រា​ពេល​រដូវ​កាល​២០១៧/១៨​នេះ​។

2- Michael Carrick

កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​នឹង​ផុត​កុង​ត្រា​ក្នុង​ឆ្នាំ ២០១៨​នេះ​ហើយ​ស្រប​ពេល​របួស​ញាំញី​​និង​មិន​សូវ​បាន​លេង​ក្នុង​ឈុត​ដំបូង​របស់​Jose ផង​នោះ​រូប​គែ​អាច​នឹង​ចូល​និវត្តន៍​ឬ​ក៏​ចេញ​ទៅ​លេង​កន្លែង​ផ្សេង។

3- Marouane Fellaini

តាម​ពិត​ទៅ​ Man Utd មិន​ចង់​បាត់​បង់​កីឡាករ​ម្នាក់​នេះ​ទេ​ប៉ុន្តែ​សាមី​ខ្លួន​កីឡាករ​ហាក់​មិន​ចង់​បន្ត​កុង​ត្រា​។​បែប​ណា​ក្ដី​! រូប​គេ​នឹង​ចេញ​ពី​ក្លឹប​ឆាប់​ៗ​នេះ​ហើយ។

4- Ander Herrera

ខណៈ​ដែល​ក្លឹប​មិន​ទាន់​បាន​ប្រកាស​ផ្លូវការ​ពី​ការ​បន្ត​កុង​ត្រា​ថ្មី​ ប៉ុន្តែ​រូប​គេ​អស់​សុពលភាព​កុង​ត្រា​នៅ​ឆ្នាំ ២០១៨​នេះ​ហើយ។​ទោះ​បី​រដូវ​កាល​មុន​រូប​គេ​ជា​កម្លាំង​សំខាន់​របស់​លោក​ Jose Mourinho ដោយ​មិន​អាច​ខ្វះ​បាន​ប៉ុន្តែ​រដូវ​កាល​នេះ​រូប​គេ​ហាក់​មិន​សូវ​បាន​លេង​នោះ​ទេ។

5- Zlatan Ibrahimovic

របួស​ញាំញី​ធ្វើ​ឲ្យ​រូប​គេ​មិន​បាន​លេង​ ស្រប​ពេល​វ័យ​កាន់​តែ​ចាស់​ផង​នោះ​​ រូប​គេ​គឺ​ជា​កីឡាករ​លេង​នៅ ​Man Utd ដោយ​គ្មាន​តម្លៃ​ខ្លួន​ហើយ​ចប់​រដូវ​កាល​នេះ​ រូប​គេ​អាច​ចេញ​ដោយ​សេរី​ផង​ដែរ។

6- Sam Johnstone

កុង​ត្រា​រស់​អ្នក​ចាំ​ទី​រូប​នេះ​សល់​តែ​៥​ខែ​ទៀត​ប៉ុណ្ណោះ​ជាមួយ ​Manchester United ហើយ​ពេល​នេះ​រូប​គេ​កំពុង​លេង​ក្នុង​ឈុត​ដំបូង​១១​នាក់​របស់​ Aston Villa ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។ ស្ទើរ​តែ​១០០%​រូប​គេ​នឹង​ចេញ​ពី​Man Utd។

7- Juan Mata

ដូច​មិត្ត​រួម​សញ្ជាតិ​ Herrera ដែរ​, Juan Mata ប្រហែល​​ក្លឹប​មិន​អនុញ្ញាត​ឲ្យ​ចេញ​ដោយ​គ្មាន​តម្លៃ​ខ្លួន​នោះ​ទេ។​ពី​ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​រូប​គេ​គឺ​ជា​កម្លាំង​សំខាន់​របស់​លោក ​Jose Mourinho ក្នុង​ឈុត​១១​នាក់​ដំបូង។​តែ​បើ​និយាយ​ពី​កុង​ត្រា​គឺ​ផុត​កំណត់​នៅ​ឆ្នាំ ២០១៨​នេះ​ហើយ។

8-​Luke Shaw

អតីត​ខ្សែ​ការពារ​ស្លាប​របស់​Southampton រូប​នេះ ​បាន​ចូល​លេង​ក្នុង​ឈុត​ដំបូង​របស់​ManUtd បាន​២​ប្រកួត​ពេញ​លេញ​ហើយ​ហើយ​ដោយ​ជំនួស​Antonio Valencia ដោយ​សារ​របួស​សរសៃពួរ​ប៉ុន្តែ​ពេល​ត្រឡប់​មក​វិញ​នឹង​ធ្វើ​ឲ្យ​Luke Shaw ត្រូវ​អង្គុយ​បម្រុង​ហើយ​ស្រប​ពេល​កុង​ត្រា​ត្រូវ​ផុត​កំណត់​ទៀត​នោះ​ លទ្ធផល​ចាក​ចេញ​នឹង​ឃើញ​ឆាប់​ៗ​នេះ។

9- Ashley Young

ក្នុង​រដូវ​កាល​២០១៧/១៨​នេះ​រូប​គេ​គឺ​ជា​កីឡាករ​សំខាន់​មួយ​រូប​របស់​លោក Jose Mourinho ដោយ​ទទួល​បាន​ការ​ជឿជាក់​ខ្លាំង​បំផុត​ក្នុង​តំណែង​ខ្សែ​ការពារ​ស្លាប។​មាន​វ័យ​៣២​ឆ្នាំ​រូប​គេ​នៅ​មាន​ជម្រើស​បន្ត​កុង​ត្រា​ជាមួយ​ក្លឹប​មួយ​ឆ្នាំ​ទៀត​ទោះ​បី​ជា​កុង​ត្រា​ត្រូវ​ផុត​កំណត់​នៅ​រដូប​កាល​នេះ។