ក្រុម​បិសាច​ក្រហម​កំពុង​តែ​ភ័យខ្លាច​ពី​ភាព​មាំមួន​របស់ ​Anthony Martial ​ដែល​របួស​កាល​ពី​យប់​មិញ​ ក្នុង​ការ​ប្រកួត​Manchester United បាន​ប្រកួត​ឈ្នះ ​Everton ២​ទល់​០​នា​កីឡដ្ឋាន​ Goodison Park។

កីឡាករ​សញ្ជាតិ​បារាំង​បាន​បំពេញ​កិច្ច​ការ​ដ៏​ឆ្លាត​វៃ​ ក្រោយ​បាន​រក​គ្រាប់​នាំ​មុខ​ឲ្យ​ក្លឹប​។​ប៉ុន្តែ​ចប់​ការ​ប្រកួត​ Martial មាន​បញ្ហា។ គាត់​មាន​អារម្មណ៍​ថា​ឈឺ​ដៃ​ក្រោយ​ចប់​ការ​ប្រកួត​ ក្រោយ​ពេល​គេ​ឃើញ​មិន​សូវ​ស្រួល​ បន្ទាប់​ពី​ដួល​ចេញ​ក្រៅ​ពី​ទីលាន។

កីឡាករ​វ័យ​២២​ឆ្នាំ​ក៏​ត្រូវ​ប្ដូរ​ចេញ​ជំនួស​ដោយ​ Daley Blind នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក​។ ការ​បារម្ភ​សម្រាប់ ​Man Utd ​គឺ​Martial ត្រូវ​បាន​គេ​ឃើញ​ឈរ​ក្រៅ​ទីលាន​អោប​ដៃ​ ខណៈ​ដែល​ក្លឹប​មិន​ទាន់បាន​ប្រកាស​នៅ​ឡើយ​ថា​របួស​ដៃ​នេះ​មាន​សភាព​យ៉ាង​ណា។

ក្រុម​បិសាច​ក្រហម​ នឹង​ត្រូវ​ធ្វើ​សកម្មភាព​​ជា​ថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃសុក្រ​នេះ​ ដោយ​ពួក​គេ​​ត្រូវ​ទទួល​ភ្ញៀវ​ Derby County ក្នុង​ពាន ​FA Cup។​ Romelu Lukaku និង​ Zlatan Ibrahimovic របួស​យូរ​គួរ​សម​ប៉ុន្តែ​គេ​មិន​ទាន់​ដឹង​ពី​ស្ថានភាព​របស់​ Martial នៅ​ឡើយ​ទេ៕