អាជ្ញាកណ្ដាលលោក Mele Kalkavan បានសម្រេចយកជម្រើសបញ្ឈប់ការប្រកួតមុនកំណត់រវាងក្រុម Fenerbahce និង Besiktas ក្នុងពាន Turkey Cup ដោយសារអ្នកគាំទ្រមានបញ្ហា។
ការប្រកួតរវាងក្រុមទាំងពីរត្រូវផ្អាកដោយសារលោក Senol Gunes គ្រូបង្វឹក Besiktas ត្រូវបានអ្នកគាំទ្រគប់វត្ថុត្រូវក្បាល។អាជ្ញាកណ្ដាលលោក Mete Kalkavan ផ្អាកការប្រកួតជាច្រើនដង ដោយសារអ្នកគាំទ្រឌឺដងដាក់គ្នាឈានទៅដល់វាយគ្នានិងគប់គ្នាស្ទើរតែពេញទីលាន។ ការប្រកួតនេះស្ថិតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី២នៅកីឡដ្ឋាន Sukru Saracoglu Stadium។
ស្ថានការណ៍កាន់តែអាក្រក់ហើយលោក Kalkavan បញ្ឈប់ការប្រកួតក្រោយពេលវត្ថុរឹងមួយហោះមកត្រូវក្បាលគ្រូបង្វឹក រហូតដល់លោក Gunes ដួលទៅនឹងដី ហើយរបួសនេះត្រូវបានគេរាយការណ៍ថា ត្រូវការឈប់ឈាមហូរជាបន្ទាន់ ដែលហេតុការណ៍នេះកើតឡើងនីនាទី៥៥ក្នុងវគ្គទី២។
ក្នុងការប្រកួតនេះ Fenerbahce ជិតបាននឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រទៅហើយបន្ទាប់ពីស្មើគ្នាក្នុងលទ្ធផល២-២នៅជើងទី១ខណៈដែលអតីតខ្សែការពារ Real Madrid កីឡាករ Pepe កាតក្រហមខណៈការប្រកួតទប់នៅស្មើ០-០៕