ក្រោយ​ពេល ​Manchester United ឈ្នះ​ល់​ក្រុម ​Bournemouth ក្នុង ​Premier League អ្នក​ជំនាញ​របស់​ទូរទស្សន៍​ BT Sport និង​ជា​វីរបុរស​របស់​ក្រុម​បិសាច​ក្រហម​ Paul Scholes បាន​ផ្ដល់​ដំបូន្មាន​ខ្លះៗ​មាន​ការ​ផ្លាស់ប្ដូរ​តិកនិក​​លេង​របស់​លោក​Jose Mourinho​គឺ​ ដក​ Alexis Sanchez ចេញ​ពី​ជម្រើស​ដំបូង​សិន។

Manchester United នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ​Tottenham នៅ​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ពាន​រង្វាន់ ​FA Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។ ខណៈ​ដែល​ចង់​ឲ្យ​អតីត​ក្រុម​របស់​ខ្លួន​បាន​លើក​ពាន​នេះ​ម្ដង​ទៀត​ Scholes​ បាន​និយាយ​ និង​ផ្ដល់​យោបល់​ខ្លះៗ​ទាក់ទង​នឹង​លោក ​Jose Mourinho។

ខ្ញុំ​គិត​ថា​​ការ​សម្រេច​ចិត្ត​ដ៏​ធំ​មួយ​ថា​តើ​នរណា​នឹង​លេង​សង​ខាង​ Romelu Lukaku។​សម្រាប់​ខ្ញុំ​ Rashford និង ​Martial ប៉ុន្តែ​ខ្ញុំ​គិត​ថា​គាត់​(Mourinho)នឹង​ដាក់ ​Sanchezគាំទ្រ​ពី​ក្រោយ”។

Scholes ថា​កីឡាករ​២​នាក់​នេះ​សម​តែ​ជាប់​ជម្រើស​១១​នាក់​ពេល​លេង​ជាមួយ​ ​Spurs
Scholes ថា​កីឡាករ​២​នាក់​នេះ​សម​តែ​ជាប់​ជម្រើស​១១​នាក់​ពេល​លេង​ជាមួយ​ ​Spurs

“​ខ្ញុំ​មិន​គិត​ថា​ទម្រង់​លេង​របស់​គាត់​មិន​ល្អ​គ្រប់​គ្រាន់​នោះ​ទេ។​ខ្ញុំ​គិត​ថា​ នេះ​គឺ​ជា​ការ​ព្យាករណ៍​ជាក់លាក់​មួយ​។ យើង​គ្រាប់​គ្នា​បាន​ដឹង​ពី​ទេពកោសល្យ​ដែល​គាត់​មាន។ តាម​ពិត​ទៅ​! នៅ​កន្លែង​នោះ​ត្រូវ​តែ​មាន​កីឡាករ​ជាក់លាក់​មួយ​សម្រាប់​លេង​នៅ​ទី​នោះ​ ប៉ុន្តែ​នៅ​Manchester United គាត់​(Sanchez)មិន​ទាន់​បាន​បង្ហាញ​អ្វី​នៅ​ឡើយ​ទេ។ ខ្ញុំ​គិត​ថា​ Martial និង​ Rashford ជា​ជម្រើស​ប្រសើរ​ជាង”។

អនាគត​របស់​Anthony Martial នៅ​Old Trafford ហាក់​មិន​មាន​ភាព​ច្បាស់លាស់​សោះ​បន្ទាប់​ពី​គាត់​ត្រូវ​អង្គុយ​កៅអី​មើល​មិត្ត​រួម​ក្រុម​លេង​។​កីឡាករ​បារាំង​មាន​ទំនាក់​ទំនង​ជាមួយ​ក្លឹប​មួយ​ចំនួន​រួម​មាន​ Barcelona, Juventus និង​ Real Madrid ៕