ការ​ចុះ​កុង​ត្រា​ទៅ​លេង​នៅ ​Bayern Munich របស់​ James Rodriguez ​បាន​បន្សល់​ទុក​អាវ​លេខ​១០​របស់​ Real Madrid ឲ្យ​នៅ​ទំនេរ​ខណៈ​អាវ​លេង​ក្នុង​តំណែង​ក្រោយ​លេខ​៩​មួយ​នេះ​ធ្លាប់​ពាក់​ដោយ​កីឡាករ​ល្បី​ៗ​កាល​ពី​មុន​ដូច​ជា៖  Figo, Ozil Seedorf , Martin Vazquez , Ozil…។

មាន​បេក្ខជន​ជា​ច្រើន​នៅ ​Real Madrid បច្ចុប្បន្ន​​សុទ្ធ​តែ​មាន​សមត្ថភាព​ពាក់​វា​ប៉ុន្តែ​គេ​មិន​ដឹង​ថា​នរណា​សាក​សម​នឹង​ទទួល​បាន​វា​នោះ​ទេ។ Madric, Isco, Asensio សុទ្ធ​តែ​ជា​បេក្ខភាព​អាច​ទទួល​បាន​លេខ​១០​ជំនួស​Jamesក្នុង​រដូវ​ក្ដៅ​​នេះ​។ ក្នុង​ជម្រើស​ជាតិ​ក្រូអាត​Modric ពាក់​លេខ​១០​ខណៈ ​Asensio ក៏​ធ្លាប់​ពាក់​អាវ​លេខ​១០​នេះ​ក្នុង​ឈុត​យុវជន​របស់ ​Real Madrid កាល​ពី​ឆ្នាំ​មុនៗ​ផង​ដែរ។

កីឡាករ​ចំណូល​ថ្មី​តែ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ Dani Ceballos ក៏​អាច​ពាក់​បាន​ដែរ​ខណៈ​កីឡាករ​រូប​នេះ​មាន​ដំណែង​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​ពី​ក្រោយ​លេខ​៩​ស្រាប់​។ បែប​ណា​ក្ដី​ ប្រសិន​បើ​ Real Madrid ចុះ​កុង​ត្រា​យក​ Mbappé បាន​សម្រេច​ លេខ​១០​នេះ​គឺ​ជា​រង្វាន់​ដ៏​សាក​សម​បំផុត។​

ភាគ​ច្រើន​កីឡាករ​ពាក់​អាវ​លេខ​១០​​នៅ​Real Madrid សុទ្ធ​តែ​បង្ហាញ​សមត្ថភាព​គ្រប់​គ្រាន់​ដូច​ជា៖ Hagi, Laudrup, Robinho, Sneijder និង James  តែ​យ៉ាង​ណា​ក្ដី​យើង​មិន​ដឹង​នៅ​ឡើយ​ទេ​ដោយ​មាន​តែ​រង់ចាំ​ព័ត៌មាន​បន្ថែម​ទៀត​ប៉ុណ្ណោះ៕