ទោះបីជាសំបុត្រសម្រាប់ការប្រកួត Champions League វគ្គ៨ក្រុមចុងក្រោយបានដាក់លក់តាំងតែពីថ្ងៃចន្ទ ហើយគ្រោងនិងអស់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ ប៉ុន្តែក្លឹបសម្រេចបន្តលក់២ថ្ងៃទៀត ដោយសារមិនសូវមានអ្នកទៅទិញហើយតាមអនឡាញក៏មិនសូវមានអ្នកកក់ដែរ។
ក្រុមរបស់លោក Pep Guardiola នឹងត្រូវជួបក្រុមលោក Jurgen Klopp ក្នុង Champions League វគ្គ៨ក្រុមចុងក្រោយហើយMan City ត្រូវធ្វើជាម្ចាស់ផ្ទះនៅជើងទី ២។ មិនត្រឹមតែនៅ Champions League នេះទេ សូម្បីការប្រកួតក្នុងលីកក៏មានកៅអីនៅទំនេរច្រើនផងដែរទោះបី Man City លេងបានហើយក្រុមកំពុងតែខ្លាំងដោយឈរកំពូលតារាងលីក។
ប៉ុន្តែទោះបីជា សំបុត្រសម្រាប់លក់ឲ្យអ្នកគាំទ្រទស្សនាការប្រកួតវគ្គ៨ក្រុមចុងក្រោយនេះ បានដាក់លក់ដំបូងតាំងពីថ្ងៃចន្ទតែលក់មិនអស់ ហើយនៅសល់ច្រើនខុសពីសព្វមួយដង ហើយក្លឹបសម្រេចបន្តលក់ថែម២ថ្ងៃទៀត។ ក្រុមរបស់លោក Pep ត្រូវធ្វើដំណើរទៅកាន់ទឹកដីរបស់ក្រុមលោក Jurgen Klopp មុន ខណៈ Liverpool លក់សំបុត្រជិតអស់ទៅហើយក៏គ្មានបញ្ហាអ្វីនោះដែរ។
តាមពិតទៅ អ្នកគាំទ្រម្ចាស់ផ្ទះ Liverpool បានបន្សល់ទុកនូវភាពភ្ញាក់ផ្អើលផងដែរពីតម្លៃសំបុត្រ។ សំបុត្រលក់នៅកីឡដ្ឋាន Anfield ថ្លៃដូចមាស ប៉ុន្តែនៅតែដាច់ជិតអស់ពីព្រោះការប្រកួតនេះវាសំខាន់សម្រាប់អ្នកគាំទ្រ។
ក្រុមទាំងពីរបានជួបគ្នាក្នុងលីក២ល់ករួចទៅហើយ ដោយកាលជុំទីមួយ Man City ឈ្នះ Liverpool ៥ទល់០ហើយមានរឿងសម្រូងចម្រាស Sadio Mane ហក់ធាក់កណ្ដាលមុខអ្នកចាំទី Ederson ហើយជើងទី២ Liverpool យកឈ្នះវិញដោយលទ្ធផល៤ទល់១៕