ក្លឹបបាល់ទាត់ដ៏ធំជាងគេពីរនៅអង់គ្លេស គឺ Manchester United និង Liverpool បានណាត់គ្នារួចហើយដើម្បីត្រៀមលេង
ការប្រកួតមិត្តភាពមួយនាក្រោយចប់រដូវកាលនេះ ដោយចំណុចដែលគួរអោយចាប់អារម្មណ៍ជាងគេគឺ មិនមែនលេងនៅក្នុងប្រទេសអង់គ្លេសនោះទេ តែនៅក្រៅប្រទេសទៅវិញ។
ទឹកដីសហរដ្ឋអាមេរិកបានក្លាយជាគោលដៅនៃការរៀបចំការប្រកួតនេះ ដោយនិងធ្វើឡើងនៅកីឡដ្ឋាន Michigan Stadium ដែលអាចផ្ទុកចំណុះអ្នកទស្សនាបានយ៉ាងច្រើនរហូតដល់ 107610 នាក់។ កីឡដ្ឋានដ៏ធំនេះ និងក្លាយជាសមរភូមិប្រយុទ្ធគ្នាស៊ីសាច់ហូតឈាមនៃការប្រកួត The Red derby ហើយគ្រូបង្វឹក Liverpool លោក Jurgen Klopp បានពណ៍នាថា វានិងក្លាយជាការប្រកួតដ៏អស្ចារ្យដែលពិបាកនិងស្រម៉ៃខ្លាំងណាស់។
នេះមិនមែនជាលើកទីមួយទេ ដែលក្រុមទាំងពីរបានប៉ះគ្នានៅទឹកដីអាមេរិក ព្រោះកាលពីឆ្នាំ២០១៤ Liverpool បានបំបាក់ Man Utd ម្ដងរួចមកហើយ ដោយលទ្ធផល 3-1 នាកីឡដ្ឋាន Sun Life Stadium នាទីក្រុង Miami ក្រោមក្រសែភ្នែកអ្នកទស្សនាជាង ៥មឺននាក់ ៕
The Sun