ខ្សែ​ប្រយុទ្ធ​ក្លឹប​ Everton កីឡាករ​​ Wayne Rooney ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​ពី​បទ​បើក​យានយន្ត​ទាំង​អាការៈស្រវឹង​ស្រា​នេះ​បើ​តាម​របាយការណ៍​ពី​ BBC និង​ Skysport កាល​ពី​ប៉ុន្មាន​ម៉ោង​មុននេះ។

BBC បាន​និយាយ​ថា​អតីត​ខ្សែ​ប្រយុទ្ធ​បិសាច​ក្រហម ​ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​នៅ​ជិត​ផ្ទះ​របស់​គេ​ក្នុង​សង្កាត់​ Chesheir ភាគ​ឦសាន្ត​ប្រទេស​អង់គ្លេស​កាល​ពី​យប់​ថ្ងៃ​ព្រហស្សត្ត៍​ វេលា​ម៉ោង​១០​យប់​នៅ​អង់គ្លេស។ លើស​ពី​នេះ​គេ​ក៏​ឃើញ​ Rooney ផុស​រូប ​Selfie ជា​មួយ​កីឡាករ​វាយ​កូន​បាល់​ Cricket លោក Jack McIver ក្នុង​បារ​មួយ​កន្លែង​ក្នុង​តំបន់​ Alderlay ផង​ដែរ។

Rooney គឺ​ជា​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ​ក្នុង​ជម្រើស​ជាតិ​អង់គ្លេស​ ដោយ​ទើប​តែ​ប្រកាស​ចូល​និវត្តន៍​កាល​ពី​សប្ដាហ៍​មុន ​​ដោយ​រក​បាន​៥៣​គ្រាប់​ក្នុង​ការ​ចូល​លេង​១១៩​ប្រកួត។៕