លោក Jose Mourinho គឺជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តជាច្រើន ហើយវាហាក់ដូចជា ការប្រកួតរវាង Conor McGregor ជាមួយនឹង Floyd Mayweather គឺជារឿងមួយដែលបានធ្វើអោយការចាត់ចែងរបស់ក្លិប Manchester United មានការចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ដែ។

លោក Mourinho ត្រូវបានសួរអំពីការប្រកួតប្រដាល់ដ៏ធំនេះ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតមុនពេលការប្រកួតរបស់ Man Utd ជាមួយនឹង Leicester City កាលពីថ្ងៃសៅរ៍។

ប្រព័ន្ធផ្សព្វផ្សាយ និង ភ្នែករបស់មនុស្សទូទាំងពិភពលោកកំពុងដែរសំលឹងនៅរដ្ឋ Las Vegas និង T-Mobile Arena ហើយវាហាក់ដូចជាលោក Mourinho ក៏នឹងមើលការប្រកួតដ៏ធំនេះផងដែរ ។

លោក Jose បានបញេ្ចញបានឆ្លើយនឹងសំនួររបស់អ្នកការសែត ចំពោះការប្រកួយមួយនេះថា៖ ក្តីសុបិន្តរបស់ខ្ញុំគឺថាចាប់ផ្តើមនៅក្នុងការប្រកួតប្រដាល់ ហើយនៅទីបញ្ចប់ខ្ញុំត្រូវបានស្ថិតនៅក្នុងវិធីផ្សេងមួយទៀតទៅវិញ (សើច) ។

លោកបានបន្តទៀតថា៖ ពួកគេទាំងពីរបង្ហាញពីគុណសម្បត្តិរបស់ពួកគេក្នុងការប្រយុទ្ធ មិនត្រឹមតែនៅក្នុងកីឡាប្រដាល់ទេ ប៉ុន្តែវាពួកគេទាំងពីរពិតជាខុសគ្នា។

គាត់បានបន្ថែមថា៖ ការប្រកួតដូចជាធ្វើឡើងនៅយប់ជ្រៅពេក។ ពិតជាយប់ជ្រៅពេកហើយ។ ខ្ញុំប្រហែលជាត្រូវសំរាកហើយចាំមើលការប្រកួតនេះ នៅព្រឹកស្អែកញុំ។

ការប្រកួតរវាង Mayweather និង McGregor ត្រូវបានគេកំណត់អោយចាប់ផ្តើមនៅម៉ោង 4 ព្រឹក ម៉ោងនៅចក្រភពអង់គ្លេស មានន័យថាមនុស្សជាច្រើននឹងត្រូវបន្តចាំមើលការប្រកួតនេះ live ផ្ទាល់រហូតដល់ព្រឹក ថ្ងៃអាទិត្យ។

ប្រភព៖ Metro