ក្រុម​ជម្រើស​ជាតិ​ឈីលី​​​ បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​ FIFA Confederation Cup 2017 ក្រោយ​ពេល​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ដោយ​បាល់​១១​ម៉ែត្រ​កាត់​សេចក្ដី។

ការ​ប្រកួត​៩០​នាទី ​គ្មាន​ការ​ទាត់​បញ្ចូល​ទី​គ្នា​នោះ​ទេ ​ហើយ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ក៏​មិន​អាច​រក​អ្នក​ឈ្នះ​បាន​ដែរ។ ដល់​ទី​បំផុត​! វគ្គ​ទាត់បាល់​១១​ម៉ែត្រ​កាត់​សេច​ក្ដី​បាន​ឈាន​មក​ដល់​ហើយ​។  បី​គ្រាប់​ដំបូង​របស់​ព័រទុយហ្គាល់​ទាត់​ដោយ Recardo  Quaresma , Joao Moutinho និងNani តែ​ត្រូវ​ Bravo សង្គ្រោះ​បាន​សម្រេច​ទាំង​បី​ ធ្វើ​ឲ្យ​ឈីលី​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​តែ​ម្ដង​ហើយ​ ពួក​គេ​ត្រូវ​ចាំ​អ៊ុត​មើល​ អាល្លឺម៉ង់​និង​មិកស៊ិក​នៅ​យប់​នេះ។

[youtube id=”IOUCg6qNyv4″]