គ្រូបង្វឹក Manchester United លោក Jose Mourinho បានរំអុកឲ្យក្លឹបធ្វើឯកសារកុងត្រាថ្មីជាមួយអ្នកចាំទី Devid De Gea ដើម្បីរក្សាអ្នកចាំទីអេស្ប៉ាញម្នាក់នេះឲ្យនៅ Old Trafford ជារៀងរហូត។
DeGea បានអភិវឌ្ឍន៍ខ្លួនក្លាយជាអ្នកចាំទីលំដាប់ជួរមុខក្នុងពិភពលោក ដោយចេញពី At. Madrid មកលេងនៅManchester United កាលពីឆ្នាំ២០១១។ រូបគេស្ទើរតែត្រឡប់ទៅលេងនៅអេស្ប៉ាញវិញទៅហើយ គឺទៅចូលរួមជាមួយ Real Madrid ប៉ុន្តែការផ្ទេរឯកសារកុងត្រាយឺតយ៉ាវធ្វើឲ្យរូបបន្តនៅ Man Utd ដល់បច្ចុប្បន្ន។
កុងត្រាចាស់របស់កីឡាករវ័យ២៧ឆ្នាំនៅ Old trafford ផុតដល់ឆ្នាំ២០១៩ ជាមួយនឹងជម្រើសបន្តមួយឆ្នាំទៀត ប៉ុន្តែ Jose Mourinho ចង់ឲ្យរូបគេនៅទីនេះយូរជាហ្នឹងទៀត។
“ យើងច្បាស់ណាស់ថាមិនឲ្យជម្រើសមួយនេះបាត់បង់ទៅទេ។វាហាក់ដូចជាយើងរីករាយស្វាគមន៍ឆ្នាំ២០១៨អញ្ចឹង។ អ្នកចាំទីដូចជាគាត់ ក្លឹបមិនគួរឲ្យបាត់បង់នោះដែរហើយពួកគេចង់បានលទ្ធផលល្អទៅៗហើយមិនគួរឲ្យជម្រើសបន្តមួយឆ្នាំទៀតរំលងទទេៗដែរ”។
“ ប៉ុន្តែពួកយើងនឹងព្យាយាម Mr. Woodward គ្មានថ្ងៃសម្រាកទេ គាត់កម្រមានថ្ងៃឈបសម្រាកណាស់។ តាមពិតទៅគាត់កំពុងព្យាយាមឲ្យគាត់បន្តកុងត្រាដើម្បីរក្សាគាត់នៅទីនេះឲ្យបានយូរជាងជម្រើសដែលមានកន្លងមកទៅទៀត។”
“ខ្ញុំបានត្រឹមតែជឿជាក់លើថ្នាក់ដឹកនាំទៅកិច្ចការដែលពួកគេធ្វើ ខ្ញុំមិនមែនជាអ្នកពិភាក្សាជាមួយកីឡាករទេខ្ញុំមិនមែនជាអ្នកកំណត់តម្លៃខ្លួននិងផ្ដល់កុងត្រានេះទេ។ដូចអ្វ៉ីដែលខ្ញុំធ្លាប់បាននិយាយអញ្ចឹងគឺ David គឺជាកីឡាករម្នាក់ត្រូវក្សាទុក”៕