Barcelona បានយកឈ្នះក្រុម Chelsea ក្នុងវគ្គ១៦ក្រុមចុងក្រោយដោយសរុបគ្រាប់បាល់ទាំងពីរជើង៤ទល់ ១ ដើម្បីចូលរួមជាមួយ Real Madrid, Sevilla, Bayern Munich, Manchester City, Liverpool Roma និង Juventus ក្នុងវគ្គ៨ក្រុមចុងក្រោយ។
ការចាប់គូវគ្គនេះ នឹងធ្វើឡើងនៅថ្ងៃស្អែកក្នុងទីក្រុងNyon ប្រទេសស្វីសវេលាម៉ោង១២ថ្ងៃត្រង់ម៉ោងសាកល។ ក្នុងវគ្គមុនៗក្រុមឈ្នះមិនអាចជួបក្រុមក្រុមឈ្នះហើយក្រុមមកពីប្រទេសជាមួយគ្នាក៏មិនអាចជួបគ្នាដែរ។ ប៉ុន្តែវគ្គ៨ក្រុមចុងក្រោយនេះនឹងបើកផ្លូវឲ្យក្រុមទាំងអស់អាចជួបវក្រុមណាមួយក៏បានហើយ Real Madrid អាចនឹងជួប Barcelona ផងដែរ។ បើជួបមែននោះ ជំនួប El Clasico នឹងអាចកើតឡើងនៅខែក្រោយមិនខាន។
លើកចុងក្រោយបំផុត Barcelona ធ្លាប់ជួប Real Madrid ក្នុង Champions League នៅឆ្នាំ២០១១ដោយ Barcelona ឈ្នះ Real ហើយឡើងទៅជួប Manchester United នៅវគ្គផ្ដាច់ព្រ័ត្រ ហើយលើកពានតែម្ដង។ La liga ជាក្របខ័ណ្ឌនៅសល់ក្រុមចូលរួមវគ្គ៨ក្រុមច្រើនជាងគេគឺ បីក្រុម ខណៈដែលក្លឹបមកពីអង់គ្លេសរំពឹងថាបានឡើងទាំង៥ក្រុមនោះបែរជាធ្លាក់អស់បីទៅវិញ។
ប្រិយមិត្តគិតថាអាចទេ El Clasico ក្នុងChampions League អាចកើតឡើង?