ខ្សែបម្រើ Manchester City កីឡាករ Kevin De Bruyne ចង់ឈ្នះពាន Premier League ក្នុងថ្ងៃលេងជាមួយក្រុមអ្នកជិតខាងតែប្រជែងពានស្លាប់រស់ Manchester United ។
ក្រុមដែលគេរំពឹងថានឹងឈ្នះពានមួយនេះ លើសពិន្ទុក្រុមលេខ២ Manchester United ដល់ទៅ១៦ប្រកួតក្រោយឈ្នះក្រុមStoke City កាលពីថ្ងៃច័ន្ទ។ ខណៈពេលមុនវិស្សមកាលការប្រកួតក្នុងជម្រើសជាតិចូលមកដល់ City នឹងត្រូវជួប Evertonនៅនៅប្រកួតបន្ទាប់នៅថ្ងៃទី៣១មីនាក្រុមកំពូលតារាង Premier League មួយនេះនឹងត្រូវជួបក្រុមលោក Jose Mourinho ក្នុងកីឡដ្ឋាន Etihad Stadium នៅថ្ងៃទី៧មេសា។
“ ខ្ញុំគិតថាទាំងអ្នកគាំទ្រ ទាំងកីឡាករ និងក្លឹបក៏គិតអញ្ចឹងដូចគ្នាដើម្បីព្យាយាមនិងឈ្នះការប្រកួតនេះដើម្បីលើកពាន។ តែបើមិនឈ្នះទេយើងក៏មិនបានលើកពានភ្លាមៗដែរ”។
“ ការទៅលេងនៅផ្ទះ Everton ជាការប្រកួតដ៏ពិបាកមួយ យើងបានដឹងហើយ។ ពួកគេកំពុងស្ថិតក្នុងតំបន់សុវត្ថិភាពហើយ ដូច្នេះយើងនឹងឃើញ។ តែវាហាក់នៅពេលយូរសម្រាប់ការប្រកួតនេះខ្ញុំគ្រាន់តែសង្ឃឹមថា គ្រប់គ្នាត្រឡប់មកវិញដោយសុខភាពល្អហើយលេងឲ្យបានល្អក្នុងការប្រកួតដែលនៅសល់”៕