ក្លឹបយក្សរបស់ទួគី Besiktas កំពុងបង្ហាញចំណាប់អារម្មណ៏ចង់បាន Marouane Fellaini ពី Manchester United បន្ទាប់ពីខ្សែបម្រើរូបនេះនឹងផុតកុងត្រាជាមួយក្លឹបក្រោយចប់រដូវកាល ២០១៧-២០១៨។
ជាមួយនឹងដំណឹងលេចឮខាងលើនេះដែរ ក្លឹបចាយលុយធំរបស់ទួគី Besiktas ត្រូវបានគេដឹងថាគ្រោងនឹងត្រៀមចុះកុងត្រាយកខ្សែបម្រើវ័យ២៩ឆ្នាំ Fellaini ពី Manchester United ក្រោយចប់រដូវកាល២០១៧-១៨ខាងមុខ។ ខណៈដែលថ្មីៗនេះខ្សែបម្រើសញ្ជាតិបែលហ្សិកខាងលើពុំសូវស្ថិតជាប់ក្នុងបញ្ជីជម្រើស១១នាក់ដំបូងរបស់លោក Jose Mourinho នោះទេ។
យ៉ាងណាមិញ ការគ្រោងនឹងចុះកុងត្រាយកខ្សែបម្រើកម្ពស់ខ្ពស់របស់ក្លឹបជើងឯកទួគីខាងលើនេះ នៅមិនទាន់មានព័តមានណាបញ្ជាក់ច្បាស់នៅឡើយទេ៕