ក្លឹប​អ្នក​មាន​អេស្ប៉ាញ​ Real​ Madrid​ ត្រូវ​បាន​បណ្តាញ​សារព័តមាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ក្លឹប​កំពុង​រៀប​គម្រោង​ដណ្តើម​យក​កំពូល​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ PSG​ ដើម្បី​មក​ជំនួស​ដំណែង​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Cristiano​ Ronaldo​ នៅ​ពេល​ខាង​មុខ​។

យោង​តាម​ការ​សែត​អេស្ប៉ាញ​ Mundo​ Deportivo​ បាន​ចុះ​ផ្សាយ​ឲ្យ​ដឹង​ថា​ ប្រធាន​ក្លឹប​ Real​ Madrid​ លោក​ Florentino​ Perez​ កំពុង​តែ​សម្លឹង​ឃើញ​ចង់​បាន​កំពូល​ខ្សែ​ប្រយុទ្ធ​កំពុង​ឡើង​ជើង​ខ្លាំង​របស់​ PSG​, Neymar​ ដើម្បី​ត្រៀម​យក​មក​ជំនួស​ដំណែង​ Cristiano​ Ronaldo​ នៅ​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូប​នេះ​ចូល​និវត្តន៍​ពី​អាជីព​បាល់​ទាត់​។

ដោយ​ឡែក​បច្ចុប្បន្ន​នេះ​ ក្លឹប​សម្បូរ​លុយ​ Real​ Madrid​ អាច​នឹង​កំពុង​បញ្ចុះបញ្ចូល​ និង​ពិភាក្សាជាមួយ​តម្លៃ​ខ្លួន​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​២៥​ឆ្នាំ​សញ្ជាតិ​ប្រេស៊ីល​ខាង​លើ​ឲ្យ​ត្រឡប់​មក​កាន់​អេស្ប៉ាញ​វិញ​៕