ខ្សែ​បម្រើប្រយុទ្ធ Mohamad Salah នឹង​ចូល​លេង​បើកឆាកព្រឹត្តិការណ៍ FIFA World Cup ក្នុងជំនួប​ជាមួយ​អ៊ុយរុយហ្គាយ​នៅល្ងាច​នេះ នេះបើតាមការប្រកាសរបស់គ្រូ​បង្វឹក​អេហ្ស៊ីប លោក Hector Cuper។

បុរសវ័យ៦២ឆ្នាំបាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ “Salah ​ធ្វើ​បាន​យ៉ាង​ល្អ​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ឆាប់​ជា​សះ​ស្បើយ​ពី​របួស។ យើង​នឹង​បន្ត​តាម​ដាន​ទៀត ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​អាច​និយាយ​យ៉ាង​ច្បាស់​ថា ១០០% រូប​គេ​នឹង​ចូល​លេង​ក្នុង​ប្រកួត​ប៉ះ​អ៊ុយរុយហ្គាយ​ បើ​សិន​ជា​គ្មាន​អ្វី​ធំ​ដុំ​កើត​ឡើង​”។

គួរបញ្ជាក់ថា សមាជិករបស់ហង្សក្រហម Liverpool បាន​រង​របួស​ស្មា​ក្នុង​អំឡុង​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ពេល​ប៉ះ​ជាមួយ Real Madrid ដែលជាហេតុធ្វើឲ្យរូបគេមិនទាន់ច្បាស់ថាអាចបង្ហាញខ្លួនបាននៅថ្ងៃបើកឆាកពានរង្វាន់បាល់ទាត់ពិភពលោកទល់នឹងអ៊ុយរុយហ្គាយនៅល្ចាចនេះ។