ការប្រកួតក្នុងពានរង្វាន់ UEFA Champions League ពូល E កាលពីយប់មិញពិតជាកក្រើកខ្លាំងមែនទែន ដោយ ក្រុម Liverpool បានប្រកួតឈ្នះក្រុម ម្ចាស់ផ្ទះ Maribo ក្នុងលទ្ធផល៧ទល់០ក្នុងការប្រកួតវគ្គជម្រុះជុំទី៣កាលពីយប់មិញ។
នៅវគ្គទី១ ក្រុមហង្សក្រហមមួយនេះរកបានដល់ទៅ៤គ្រាប់ដោយកីឡាករខ្សែប្រយុទ្ធប្រេស៊ីល Roberto Firmino រកបានគ្រាប់នាំមុខនៅនាទីទី៤ នាទី១៣ ដោយ Phillipe Coutinho និង២គ្រាប់ទៀតរកបានដោយ ខ្សែប្រយុទ្ធកំពូលល្បឿន Mohamed Salah នៅនាទី១៩ និងនាទី៤០ធ្វើឲ្យចប់វគ្គទី១ Liverpool នាំមុខ Maribo ៤ទល់ ០។
ចូលវគ្គទី២ Liverpool ហាក់មិនបន្ធូរដៃសោះឡើយ ដោយបន្ថែមបីគ្រាប់ទៀតដោយ Roberto Firmino , Alex Oxlade Chamberlain និង Trent Alexander Arnold បន្ថែមគ្រាប់បាល់ទី៧ឲ្យ Liverpool ឈ្នះក្នុងលទ្ធផល៧ទល់០នេះតែម្ដង។
[youtube id=”uK77CF9jc-s”]
ចំណែកមួយគូរទៀតក្នុងពូលនេះដែរ, Spartak Moscow បានឈ្នះក្រុមភ្ញៀវ Sevillaដល់ទៅ៥ទល់១ឯណោះ។ខាងក្រោមជាវីដេអូហាយឡាយគូរទាំងពីរ៖
[youtube id=”bpYLJc_QWwU”]
លទ្ធផលគូរដទៃទៀត៖