Real Madrid បាន​ស៊ីញេ​បន្ត​កុង​ត្រា​ដល់​ខ្សែ​បម្រើ​ឆ្នើម​ Isco បន្ត​៤​ឆ្នាំ​ទៀត​លើ​កុង​ត្រា​ចាស់​ដែល​ករណី​នេះ​ ធ្វើ​ឲ្យ​តម្លៃ​ខ្លួន​ផ្ដាច់​កុង​ត្រា​របស់​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​ ឡើង​ដល់​៧០០​លាន​អឺរ៉ូ។

កុង​ត្រា​របស់​ Isco នៅ​សល់​មិន​ដល់​១២​ខែ​ទៀត​នោះ​ទេ​ នៅ​កីឡដ្ឋាន Bernabeu ដែល​នេះ​ធ្វើ​ឲ្យ​រូប​គេ​ មាន​ព័ត៌មាន​ជាប់​ទាក់ទង​ផ្ទេរ​ទៅ​លេង​នៅ ​Barcelona, Manchester United និង​ Arsenal។ បែប​ណា​ក្ដី​! តាម​ប្រភព ​AS បាន​និយាយ​ថា​ Isco បាន​ចុះ​កុង​ត្រា​៤​ឆ្នាំ​​ហើយ​មាន​ជម្រើស​បន្ត​១​មួយ​ឆ្នាំ​ បន្ថែម​ទៀត​ពី​លើ​ទៀត​ ក្រោយ​ពេល​រូប​គេ​ បាន​ក្លាយ​ជា​កីឡាករ​ល្អជាង​គេ​ប្រចាំ​ការ​ប្រកួត​ក្នុង​ពាន​ UEFA Super Cup ជាមួយ ​Manchester United។

Real Madrid បាន​ពិភាក្សា​រក្សា​កីឡាករ​​នាំ​លេង​រូប​នេះ​ ឲ្យ​នៅ​ជាមួយ​ក្លឹប​​រយៈ​ពេល​វែង​ហើយ​ AS បញ្ជាក់​ថា​​ពួក​គេ​ដាក់​តម្លៃ​ខ្លួន​កីឡាករ​ភ្ជាប់​​តម្លៃ​ផ្ដាច់​កុង​ត្រា ​ធ្វើ​ឲ្យ​រូប​គេ​ឡើង​តម្លៃ​ខ្លួន​៧០០​លាន​អឺរ៉ូ​ហើយ​បើ​គិត​លុយ​ផោន​គឺ​៦៤៧​លាន​ផោន​ឯណោះ៕