ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Leicester City ៤-៣ ការប្រកួតបើកឆាកដំបូងបំផុតនៃក្របខ័ណ្ឌ Premier League កាលពីយប់មិញ ខណៈខ្សែប្រយុទ្ធ Alexandre Lacazetteជាអ្នកគ្រាប់បាល់បានមុនគេបំផុតក្នុង Premier League រដូវកាលនេះ។
ចូលដល់វគ្គទី១បានត្រឹម២នាទី Alexandre Lacazette រកគ្រាប់បាល់ដំបូងគេហើយ Danny Welbeck នាទី៤៥។ ចំណែកខាងក្រុមចចកព្រៃខៀវរកបានដោយ Shinji Okazaki នាទីទី៥ និង Jamie Vardy នាទី២៦។
Jamie Vardy បន្ថែមគ្រាប់ទី២ នៅនាទី៥៦ ។ រហូតដល់ចុងវគ្គទី២ទៅហើយទើបក្រុម Arsenal បន្ថែមពីគ្រាប់ទៀតដោយ Aaron Ramsey នាទី៨៣ និង Olivier Giroud នាទី៨៥។លទ្ធផលនេះបន្តរហូតដល់ចប់ការប្រកួត៕
[youtube id=”lxpQ6Pxips0″]