គ្រូ​បង្វឹក​ក្រុម​កាំភ្លើង​ធំ ​Arsenal លោក Arsene Wenger ជឿ​ថា​អ្នក​គាំទ្រ ​Arsenal នឹង​មិន​សូវ​ឈឺចាប់​ពី​ការ​ចាក​ចេញ​របស់​Alexis Sanchez ដូច​កាល​ Robin van Persie ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុម​ Manchester United កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​នោះ​ទេ។

អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ផង​ ខឹង​ផង​​ និង​សោក​ស្ដាយ​ផង​នៅ​ពេល​ដែល​ក្លឹប​បាន​លក់​ខ្សែ​ប្រយុទ្ធ​កំពូល​របស់​ខ្លួន ​Van Persie ឲ្យ ​Manchester United កាល​ឆ្នាំ ២០១២​ ហើយ​កីឡាករ​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ស៊ីលី​ Sanchez នឹង​ស្ថិត​ក្នុង​ដំណាក់​កាល​ឈឺ​ចាប់​ដូច​នេះ​ដែរ។

និយាយ​ក្នុង​សន្និសីទ​មួយ​គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​បាន​ពោល​ដូច្នេះ៖” ខ្ញុំ​អាច​និយាយ​ថា​អ្នក​គាំទ្រ​របស់​ពួក​យើង ​ពិត​ជា​ដឹង​ហើយ​ថា ​Sanchez មិន​បន្ត​កុង​ត្រា​ ហើយ​ពួក​គេ​ត្រូវ​តែ​ទទួល​យក​ការ​សម្រេច​ចិត្ត។ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​​ Van Persie គឺ​ជា​ករណី​ស្រដៀង​គ្នា​។ តាម​ពិត​ទៅ​កាល់​នោះ ​Van Persie នៅ​សល់​កុង​ត្រា​តែ​មួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ ​ហើយ​កាល​នោះ​វា​ករណី​ដំបូង​ដែល​កីឡាករ​សំខាន់​របស់​ក្លឹប​ចេញ​ពី​យើង​ទៅ​ក្រុម​គូរ​ប្រជែង”។

“ កុំ​ភ័យ​! វា​នឹង​កើត​ឡើង​ត​ទៅ​ទៀត​​ ដោយ​សារ​យើង​ដើរ​ដល់​ដំណាក់​កាល​ចាយ​លុយ​ធំ​​ ហើយ​កីឡាករ​ក៏​ចង់​បាន​ភាព​ប្រសើរ​ឡើង​ជាង​មុន”៕