ក្លឹប​បិសាច​ក្រហម Manchester United ​កំពុង​រៀប​ចំ​ទឹក​ប្រាក់​១៥​លាន​ផោន​ដេញ​ថ្លៃ​យក​ខ្សែ​ការពារ​ Kieran Tierney ពី​ក្លឹប​យក្ស​ស្កុតឡែន Celtic.

លោក J0ose Mourimho កំពុង​ស្វែង​រក​ខ្សែ​ការពារ​ស្លាប​ឆ្វេង​ម្នាក់​ទៀត​ហើយ​ ​​Tierney គឺ​ជា​គោលដៅ​ចម្បង​របស់​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់ ​ក្នុង​តំបន់​នេះ។ របាយការណ៍​ពី​ Mirror បាន​និយាយ​ថា​ United បាន​ដេញ​ថ្លៃ​ខ្សែ​ការពារ​ស្លាប​ឆ្វេង​រូប​នេះ​​ ហើយ​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​កត់​សម្គាល់​។

អនាគត​របស់ ​Luke Shaw ហាក់​នៅ​មិន​ទាន់​ច្បាស់លាស់ ខណៈ​ពេល​ដែល  Daley Blind និង Matteo Darmian បង្ហាញ​ទម្រង់​លេង​បាន​ល្អ​នៅ​តំបន់​ស្លាប​ឆ្វេង​នេះ​ តែ​យ៉ាង​ណា​! Mourinho រក​ឃើញ​ថា​ Tierney គឺ​ជា​ជម្រើស​រយៈ​ពេល​យូរ​ក្នុង​ដំណែង​នេះ។

ត្រឹម​វ័យ​២០​ឆ្នាំ​​ខ្សែ​ការពារ​សញ្ជាតិ​ស្កុតឡែន​នៅ​មាន​ពេល​អភិវឌ្ឍន៍​ខ្លួន​បន្ត​ទៀត​ហើយ​កីឡាករ​ម្នាក់​នេះ​ក៏​ចង់​ស្វែង​រក​អនាគត​ល្អ​ជាង​នេះ​ដែរ។ Tierney បាន​បង្ហាញ​ថ្វី​ជើង​យ៉ាង​ល្អ​ក្នុង​ Champions League រដូវ​កាល​មុន​។​ តែ​យ៉ាង​ណា​ក្ដី ​Celtic ប្រហែល​ជា​មិន​ទាន់​សម្រេច​ចិត្ត​លកើ​នៅ​ឡើយ​ទេ​ ខណៈ​កុង​ត្រា​របស់​គេ​អស់​សុពលភាព​ដល់​ឆ្នាំ​២០២១៕

 

ប្រភព៖ squawka