តាមប្រភពព័ត៌មានសរសេរដោយគេហទំព័រ Daily Mail, Barcelona កំពុងពិចារណានាំយកខ្សែប្រយុទ្ធ Manchester United កីឡាករ Anthony Martial ដែលមិនសូវបានលេងនៅ Old Trafford ហើយពួកគេទម្លាក់កញ្ចប់ទឹកប្រាក់៦០លានផោនផងដែរ។
ទោះបីជាមនុស្សជាច្រើននៅ Manchester United សប្បាយចិត្តដែលឃើញ Alexis Sanchez មកដល់ក្លឹបកាលពីខែមករា កីឡាករម្នាក់ដែលមិនសប្បាយចិត្តលើរឿងនេះគឺ Anthony Martial។ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងត្រូវបានទម្លាក់ទៅជាកីឡាករសម្រាប់ប្ដូរចូលដោយលោក Jose Mourinho ហើយការមកដល់របស់ Alexis Sanchezបានជំរុញឲ្យស្ថិតក្នុងជម្រើសជួរក្រោយរបស់ក្លឹប។ចាប់តាំងពីខែមករា Martial លេងក្នុងជម្រើសដំបូងបានត្រឹមតែ៤ប្រកួតប៉ុណ្ណោះហើយមិនទាន់បានរកគ្រាប់បាននៅឡើយទេ។
លើសពីនេះទៀតនោះការដាក់ឲ្យ Alexis Sanchez លេងក្នុងតំណែងស្លាបឆ្វេងបានធ្វើឲ្យ Martial បង្ខំចិត្តទៅលេងនៅស្លាបស្ដាំដែលមិនមែនជាទម្រង់លេងហ្ស៊ីនរបស់ខ្លួន។ កុងត្រាបច្ចុប្បន្នរបស់អតីតខ្សែប្រយុទ្ធ Monaco ផុតកំណត់ដល់ឆ្នាំ២០១៩និងមានជម្រើសតមួយឆ្នាំទៀត។ទោះបីជាយ៉ាងនេះក្ដី! កង្វល់ពីការមិនសូវបានលេង ការបន្តកុងត្រាត្រូវបានបដិសេធពីកីឡាករ។
Barcelona នឹងក្លាយជាអតិថិជនដំបូងគេមកទាក់ទងនៅចប់រដូវកាលនេះ ខណៈដែលក្លឹបកំពូលតារាង La liga ក៏ធ្លាប់បានត្រូវគេរាយការណ៍ថាចាប់អារម្មណ៍កីឡាករម្នាក់នេះកាលពីរដូវកាលមុន។ ទោះបីជាយ៉ាងនេះក្ដី! ពួកគេមានជម្រើសល្អជាងគេ Ousmane Dembele ដែលអាចលេងបានហើយការចាប់អារម្មណ៍ Martial គឺជាជម្រើសមួយទៀតសម្រាប់ពង្រឹងក្លឹបនៅរដូវកាលក្រោយខណៈលុយ៦០លានផោនមានក្នុងដៃស្រេចឲ្យតែ United ព្រមលក់៕