ក្រុមបាល់ទាត់របស់បារាំងគឺ Paris Saint-Germain នឹងត្រូវប្រឈមមុខជាមួយក្រុមខ្លាំងពីគឺ Arsenal, Atletico Madrid ប្រទេសសិង្ហបុរីក្នុងកក្កដានេះក្នុងពានរង្វាន់ Pre-Season Tour 2018 នេះបើតាមក្លឹបម្ចាស់ជើងឯក Ligue 1 ប្រកាសក្នុងវេបសាយផ្លូវការរបស់ខ្លួន។
PSG នឹងលេងជាមួយ Arsenal នៅថ្ងៃទី២៨កក្កដាហើយក្រោយមកនឹងជួប Atletico Madrid នៅថ្ងៃទី៣០កក្កដាក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរីដែលការប្រកួតនេះគឺជាផ្នែកមួយនឹងការធ្វើដំណើរ Pre-Season Tour ខណៈក្លឹបធំ!ក្នុងតំបន់អឺរ៉ុបដទៃទៀតក៏ធ្វើដូចគ្នាដែរ។
នេះគឺជាលើកដំបូងហើយដែលក្លឹបអ្នកមានបារាំងមួយនេះធ្វើដំណើរមកទ្វីបអាស៊ី ក្រោយខាកខានចាប់តាំងពីឆ្នាំ ២០១៤មកហើយកាលពីឆ្នាំមុនៗពួកគេចំណាយពេលលេងនៅអាមេរិក។
បន្ទាប់ពីធ្វើដំណើរមកសិង្ហបុរីចប់ PSG នឹងហោះហើរទៅប្រទេសចិនដែលជាកន្លែងពួកគេនឹងលេងពាន Champions Trophy ដែលជាពានប្រពៃណីរបស់បារាំងសម្រាប់បើករដូវកាលឬអាចនិយាយថាជាពាន Super Cup ខណៈការប្រកួតធ្វើឡើងនៅថ្ងៃទី៤សីហាឆ្នាំ២០១៨៕