ខណៈ​ក្រុម​ជម្រើស​ជាតិ​ទាំង​២៣​ប្រទេស​ បាន​ចាប់​ទៅ​លេង​នៅ​ World cup ក្នុង​ប្រទេស​រុស្សី​ឆ្នាំ​ក្រោយ​រួច​ទៅ​ហើយ​នោះ​ យើង​ឲ្យ​ប្រិយមិត្ត​បាន​ស្គាល់​កីឡាករ​វ័យក្មេង​ ១៨ នាក់​ដែល​នឹង​ត្រូវ​ចូល​រួម​ប្រកួត​នៅ​ព្រឹត្តិការណ៍​បាល់ទាត់​ឆ្នាំ ក្រោយ។ ប្រសិន​បើ​ពួក​គេ​មិន​មាន​របួស អ្វី​ទេ​នោះ​ គឺ​ច្បាស់​ណាស់​ថា​ ទម្រង់​លេង​របស់​ពួក​គេ​នឹង​ក្រឡុក​ព្រឹត្តិការណ៍​ World Cup កក្រើក​មិន​ស្ទើ​រទេ។

ចង់​ថា​នរណា​សូម​មើល​ខាង​ក្រោម​៖

Gonçalo Guedes – ព័រទុយហ្គាល់​លេង​ក្នុង​ដំណែង​ខ្សែ​ប្រយុទ្ធ​ស្លាប​នៅ​ក្លឹប ​Valencia

Niklas Sule – អាល្លឹម៉ង់ ​លេង​ក្នុង​ដំណែង​ការពារ​កណ្ដាល​ឲ្យ​ក្រុម ​Bayern Munich

Julian Weigl – អាល្លឺម៉ង់ លេង​ក្នុង​ដំណែង​បម្រើ​កណ្ដាល​ ក្រុម ​Borussia Dortmund

Serge Gnabry – អាល្លឺម៉ង់ លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​នៅ​ក្លឹប ​1899 Hoffenheim

Thomas Lemar – បារាំង លេង​ក្នុង​ដំណែង​ប្រយុទ្ធ​ស្លាប​ក្លឹប ​Monaco

Alvaro Odriozola – អេស្ប៉ាញ​លេង​ដំណែង​ខ្សែ ការពារ​ស្ដាំ​របស់​ Real Sociedad

Marco Asensio – អេស្ប៉ាញ​លេង​ក្នុង​ដំណែង​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​នៅ ​Real Madrid

Saul Niguez – អេស្ប៉ាញ​លេង​ក្នុង​ដំណែង​បម្រើ​កណ្ដាល​ក្លឹប ​AT. Madrid

Timo Werner – អាល្លឺម៉ង់​លេង​ក្នុង​ដំណែង​ប្រយុទ្ធ​កណ្ដាល​ក្លឹប​  RB Leipzig

Ousmane Dembele  បារាំង​លេង​ដំណែង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Barcelona

Marcus Rashford – អង់គ្លេស​លេង​នៅ​ដំណែង​ប្រយុទ្ធ​របស់ ​Manchester United

Julian Draxler – អាល្លឺម៉ង់​ ដំណែង​បម្រើ​ប្រយុទ្ធ​នៅ ​PSG

Gabriel Jesus – ប្រេស៊ីល​ ដំណែង​ប្រយុទ្ធ​នៅ ​Man City

Kylian Mbappe – បារាំង​លេង​ក្នុង​ដំណែង​ប្រយុទ្ធ ​PSG

Andre Silva – ព័រទុយហ្គាល់​លេង​ក្នុង​ដំណែង​ប្រយុទ្ធ នៅ ​Inter Milan

Joshua Kimmich – អាល្លឺម៉ង់​លេង​ក្នុង​ដំណែង​បម្រើ​នៅ ​Bayern Munich

Leon Goretzka – អាល្លឺម៉ង់​ដំណែង​បម្រើ​នៅ ​Schalke 04

Dele Alli – អង់គ្លេស​លេង​ក្នុង​ដំណែង​បម្រើ​នៅ ​Spurs