ខ្សែ​បម្រើ​របស់​កាំភ្លើងធំ​Arsenal កីឡាករ Mesut Ozil កំពុង​មាន​ទំនុក​ចិត្ត​ខ្លាំង​ថា​ រូប​គេ​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ Manchester United ស្រប​ពេល​ដែល​រូប​គេ​បាន​ប្រាប់​មិត្ត​រួម​ក្រុម​កាំភ្លើង​ធំ​រួច​ទៅ​ហើយ​នោះ​នេះ​បើ​តាម​ The Mirror។

Mesut Ozil Arsenal

បន្ទាប់​ពី​លោក​ Arsene Wenger បាន​ទម្លាយ​កាល​ពី​សប្ដាហ៍​មុន​ថា​ Arsenal អាច​នឹង​លក់ ​Ozil ក្នុង​ខែ​មករា ​វា​ស្រប​ពេល​ដែល​កីឡាករ​វ័យ​២៩​ឆ្នាំ​ ចង់​ទៅ​ចូល​រួម​ជាមួយ​លោក ​Jose Mourinho ផង​ដែរ​នោះ ​ខណៈ​គ្រូ​បង្វឹក​សញ្ជាតិ​ព័រទុយហ្គាល់​ធ្លាប់​ដឹកនាំ​នៅ ​Real Madrid ហើយ​ពេលនេះ ​លោក​មក​ដឹកនាំ​នៅ ​Old Trafford។

 

កុង​ត្រា​របស់​Ozilនឹង​ត្រូវ​ផុត​កំណត់​ពេល​ចប់​រដូវ​កាល​នេះ​ ដូច្នេះ​ហើយ​ Arsenal អាច​នឹង​លក់​យក​លុយ​ខ្លះ​ជា​ជាង​បាត់​បង់​ទទេៗ​៕