Edinson Canavi បាន​ក្លាយ​អធិរាជ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​បំផុត​របស់ ​Paris Saint-Germain បន្ទាប់ពី​​រក​បានគ្រាប់​ទី​១៥៧​​ឲ្យ​ក្លឹប​ក្នុង​ការ​ប្រកួត​កាល​ពី​យប់​មិញ​ជាមួយ​ Montpellier ។

 

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ុយរូហ្គាយ ​​ដែល​ចាក​ចេញ​ពី ​Napoli កាល​ពី​ឆ្នាំ ២០១៣ ​បាន​បំបែក​កំណត់​ត្រា​គ្រាប់​បាល់​អតីត​អធិរាជ​Zlatan Ibrahimovic ។​ Cavani តាម​ស្មើ​កំណត់​ត្រា​របស់​ខ្សែ​ប្រយុទ្ធ ​Man Utd ដោយ​រក​គ្រាប់​បាល់​ពី​ការ​ប្រើ​ក្បាល​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​ទល់​នឹង​ Dijon ៨​ទល់​០​កាល​ពី​ថ្ងៃ​ទី​១៧​មករា​ហើយ​គ្រាប់​បាល់​យប់​មិញ​ជា​ចំណែក​លើស។

ក្រុម​ដែល​កីឡាករ​សក់​វែង​រូប​នេះ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​ Sain-Etienne ដោយ​រក​បាន​១១​គ្រាប់​ហើយ​រដូវ​កាល​ជោគជ័យ​ជាង​គេ​បំផុត ​គឺ​រដូវល​មុន​២០១៦/២០២៧​ដោយ​រក​បាន​៤៩​គ្រាប់​ក្នុង​ចំណោម​៥០​ប្រកួត៕