គ្រូបង្គោលក្រុមជម្រើសជាតិអេស្ប៉ាញ Julen Lopetegui នៅយប់ថ្ងៃចន្ទទី២១ខែឧសភានេះ បានប្រកាសបញ្ជីឈ្មោះ២៣នាក់សម្រាប់ទៅ FIFA World Cup 2018 នៅរុស្ស៊ី។

ក្នុងបញ្ជីនោះគ្មានខ្សែប្រយុទ្ធ Alvaro Morata, Cesc Fabregas, Marcos Alonso របស់ Chelsea និង Hector Bellerin របស់ Arsenal ឡើយ។ ខណៈ David De Gea របស់ Man Utd, David Silva របស់ Man City, Cesar Azpilicueta របស់ Chelsea និង Nacho Monreal របស់ Arsenal គឺស្ថិតនៅក្នុងបញ្ជីរបស់គ្រូបង្វឹក។

ដោយឡែកខ្សែបម្រើចាស់វស្សា Andres Iniesta មាន​ឈ្មោះ​ក្នុង​បញ្ជី​រួម​ជាមួយ Diego Costa និង​ខ្សែ​ប្រយុទ្ធ​ដែលបង្ហាញទម្រង់លេងបានល្អ Rodrigo Moreno ​របស់ Valencia​។

គួរបញ្ជាក់ថា អេស្ប៉ាញ ស្ថិតក្នុងពូល B ជាមួយ ព័រទុយហ្គាល់, ម៉ារ៉ុក និង អ៊ីរ៉ង់ ដោយប្រកួតបើកឆាករបស់ពួកគេប៉ះព័រទុយហ្គាល់នៅថ្ងៃទី១៥ខែមិថុនា។