ខ្សែ​ប្រយុទ្ធ​ Real Madrid កីឡាករ​ Cristiano Ronaldo បាន​ប្រាប់​គ្រូ​បង្វឹក​លោក Zinedine Zidane ឲ្យ​ដក​មិត្ត​រួម​ក្រុម​ពេល​លេង​ជាមួយ​ PSG ក្នុង​ Champions League យប់​នេះ។

តាម​ប្រភព​កាសែត​អេស្ប៉ាញ​ Ronaldo ចង់​ឲ្យ​ Zidane ធីប​ទុក​ Isco សិន​ដោយ​គាត់​ជឿ​ថា​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ​ បង្ហាញ​ទម្រង់​លេង​យឺត​ពេក​ហើយ​ផ្ដល់​ឱកាស​ឲ្យ​ Marco Asensio ឬ​ក៏​  Lucas Vazquez ជំនួស​វិញ។

ម្ចាស់​ជើង​ឯក​អឺរ៉ុប​នឹង​ត្រូវ​ទទួល​ភ្ញៀវ​PSG នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ​Champions League នៅ​កីឡដ្ឋាន ​Santiago Bernabeu នៅ​យប់​នេះ​ហើយ​ Ronaldo ចង់​ឲ្យ​ក្លឹប​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​ក្រោយ​ៗ​ទៀត​ ពី​ព្រោះ​ក្លឹប​បាន​បាត់​ឱកាស​ប្រជែង​ពាន​ Copa del Rey និង​តាម​ពី​ក្រោយ​ Barca ១៧​ពិន្ទុ។

Ronaldo ទើប​រក​បាន​បី​គ្រាប់​ម្នាក់​ឯង​កាល​ពី​ចុង​សប្ដាហ៍​មុន​ ជាមួយ​ Real Sociedad ហើយ​សង្ឃឹម​ថា​នឹង​បង្ហាញ​ទម្រង់​លេង​ពេល​ Real Madrid ទទួល ​PSG នៅ​កីឡដ្ឋាន​ Bernabeu ៕