ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់បានយកឈ្នះក្រុមជម្រើសជាតិប៉ូឡូញនៅថ្ងៃបើកឆាកព្រឹត្តិការណ៍ FIFA World Cup ពូល H។

កីឡាករ Thiago Cionek បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯងសម្រាប់ប៉ូឡូញ ខណៈខ្សែប្រយុទ្ធ Mbaye Niang បន្ថែមគ្រាប់ទី២នៅនាទីទី៦០ ឲ្យក្រុមមកពីទ្វីបអាហ្វ្រិកនាំមុខ២ទល់នឹង០។ ទោះជាយ៉ាងណាខ្សែបម្រើ Grzegorz Krychowiak ក៏រកគ្រាប់បាល់តាមស្មើមកវិញនៅនាទីទី៨៦ មុនបញ្ចប់ការប្រកួត។

ដូចនេះនៅក្នុងពូល H សេណេហ្គាល់ ឈរនៅកំពូលតារាងដោយមាន៣ពិន្ទុស្មើជាមួយនឹងជប៉ុន ខណៈប៉ូឡូញនិងកូឡុំប៊ីនៅបាតតារាងដោយមិនមានពិន្ទុដូចគ្នា។

ទស្សនាវីដេអូ៖