កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​ La liga ក្រុម​ Real Madrid បាន​យក​ឈ្នះ​ក្រុម ​Girona ដោយ​លទ្ធផល​៦​ទល់​៣​សរុប​ដោយ​គ្រាប់​បាល់​ដល់​ទៅ​៩​គ្រាប់​ ខណៈ​ដែល ​Ronaldo រក​បាន​៤គ្រាប់​ម្នាក់​ឯង។

គ្រាប់​បាល់​ទី​មួយ​កីឡាករ​វ័យ​៣២​​រក​បាន​នៅ​នាទី​១១​ គ្រាប់​បាល់​ទី​២​រក​បាន​នៅ​នាទី​៤៧ ហើយ​បន្ត​បន្ទាប់​មក​ទៀត​នៅ​នាទី​៦៤ ​និង​នាទី​៩០។ Lucas Vazquez និង​ Gaeth Bale ក៏​រក​បាន​មួយ​គ្រាប់​ម្នាក់​ផង​ដែរ។

ចំណែក​បី​គ្រាប់​របស់ ​Girona រក​បាន​ដោយ​កីឡាករ​ Cristian​Stuuandi ​២​គ្រាប់​នាទី​២៩​និង​៦៧​ ខណៈ ​Juanpe រក​បាន​មួយ​គ្រាប់​ទៀត​នៅ​នាទី​៨៨។

-Real Madrid 6-3 Girona

[youtube id=”-DrAHr-VbP0″]

និយាយ​ពី​ក្របខ័ណ្ឌ​ Serie A របស់​អ៊ីតាលី​វិញ​ក្រុម ​Inter Milan បាន​យក​ឈ្នះ​ក្រុម ​Sampdoria ដោយ​លទ្ធផល​៥​ទល់​០ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ ​ហើយ​ខ្សែ​ប្រយុទ្ធ​ Mauro Icardi រក​បាន​៤​គ្រាប់​ម្នាក់​ឯង​ផង​ដែរ​គឺ​នៅ​នាទី​៣០, ៣១, ៤៤​ និង​នាទី​៥១។​ ចំណែក​កាល​ពី​យប់​ថ្ងៃសៅរ៍​ ក្នុង​ពាន​ Premier League , Mohamed Salah ក៏​រក​បាន​បួន​គ្រាប់​ពេល​លេង​ទល់​នឹង​ក្រុម​ Watford ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​រួច​មក​ហើយ។

តោះ! កុំ​រង​ចាំ​យូរ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

-Sampdoria 0-5 Inter Milan

[youtube id=”T2m-6_EOMBQ”]