តាមប្រភព Sunday Mirror, Manchester United កំពុងពិចារណាចុះកុងត្រាយកខ្សែការពារស្លាបរបស់ Tottenham កីឡាករ Danny Rose ហើយក្លឹបនឹងចំណាយ៤០លានផោន សម្រាប់សេវាទិញដូរនេះក្នុងខែមករា។
តាមពិតទៅកីឡាករ មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់សម្រាប់ចូលលេងក្នុងរដូវកាលនេះនៅឡើយទេ ក្រោយខកខានជួយក្លឹប១០សប្ដាហ៍មកហើយ ដោយសាររបួសជង្គង់ ហើយគាត់មិនទាន់មានឈ្មោះក្នុងក្រុមសម្រាប់ការប្រកួតនានានៅឡើយ។
United ត្រៀមរួចហើយដើម្បីនាំយក Rose ចេញពី Spurs ក្រោយពេលកីឡាករសញ្ជាតិអង់គ្លេសរូបនេះរិះគន់ក្លឹប។ ក្នុងកិច្ចព្រមព្រៀង ភាគីទាំងពីរប្រហែលជាយក Luke Shaw ជាថ្នូរឬការដោះដូរគ្នា ខណៈកីឡាកររូបនេះ ហាក់មិនអាចដណ្ដើមជម្រើសដំបូងឬបម្រុងពីក្លឹបមានកីឡដ្ឋានឈ្មោះ Old Trafford បានផងនោះ។
បិសាចក្រហមនឹងនឹងផ្ដល់ឲ្យ Rose នូវប្រាក់ឈ្នួលលើស Spurs ទ្វេដង(៦៥០០០ គុណនឹង២)ដើម្បីបំបិទពីការតាមចង់បានរបស់ក្លឹបដទៃទៀតនៅអឺរ៉ុប៕