ក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះក្រុមជម្រើសជាតិទុយនេស៊ីដោយលទ្ធផល៥ទល់នឹង២នៃការប្រកួតពានរង្វាន់ FIFA World Cup 2018 ក្នុងពូល G កាលពីយប់មិញ។

៥គ្រាប់របស់ក្រុមរហស្សនាមបិសាចក្រហមរកបានដោយប្រធានក្រុម Eden Hazard ២គ្រាប់, ខ្សែប្រយុទ្ធ Romelu Lukaku ២គ្រាប់ និង Michy Batshuayi ១គ្រាប់ ខណៈ២គ្រាប់របស់ទុយនេស៊ីរកបានដោយ Dylan Bronn និង Wahbi Khazri។

ក្រោយពីទទួលបាន៣ពិន្ទុបន្ថែមទៀត ក្រុមលោក Roberto Martinez ឈរនៅលេខ១កំពូលតារាងដោយមាន៦ពិន្ទុនៅក្នុងដៃ ខណៈទុយនេស៊ីមិនមានពិន្ទុឡើយក្រោយធ្វើការប្រកួតចំនួន២លើក។

ទស្សនាវីដេអូ៖