លទ្ធផល​ស្មើ​២-២ក្នុង​ម៉ោង​៩០​នាទី​ហើយ​ដល់​នាទី​បន្ថែម​មាន​របួស​​។​​ខណៈ​ពេល​នេះ​ហើយ​ដែល​​ Austin Byfield អ្នក​ចាំ​ទី​ក្លឹប​ Haringry Borough ក្លាយ​ជា​វីរបុរស​។

Byfield គឺ​ជា​កីឡាករ​លេង​ឲ្យ​ក្រុម​ Haringgey Borough ស្ថិត​ក្នុង​ក្របខ័ណ្ឌ​ Isthain League North ​ដែល​ជា​លីក​លំដាប់​ទី​៨​ក្នុង​ប្រព័ន្ធ​លីក​លំដាប់​ក្រោម​បំផុត ​របស់​អង់គ្លេស​​បាន​ ចូល​រួម​ជាមួយ​អ្នក​ចាំ​ទី​ល្បី​ៗ​ដូច​ជា​៖ Peter Schmeichel, Rogerio Ceni និង​ Luiz Chilavert ក្នុង​នាម​ជា​កីឡាករ​លេង​ក្នុង​ដំណែង​ចាប់​បាល់​មុខ​ទី​ អាច​រក​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ម៉ោង​បន្ថែម​មាន​របួស​ពេល​លេង​ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ Aveley។

ចប់​ម៉ោង​ធម្មតា​៩០​នាទី ​ហើយ​ក៏​ដល់​ម៉ោង​បន្ថែម​មាន​របួស​ ខណៈ​អាជ្ញាកណ្ដាល​ទី​៤​លើក​ក្ដារ​ម៉ោង​បន្ថែម​២​នាទី។ នាទី​៩០+២ ​Byfrield បាន​ទាត់​បាល់​មួយ​ជើង​មួយ​ទំហឹង​តម្រង់​ទៅ​ខាង​គូរ​ប្រកួត​ដូច​រាល់​ដង​ ដើម្បី​បញ្ចប់​ការ​ប្រកួត​ ប៉ុន្តែ​កម្លាំង​ដ៏​ខ្លាំង​នៃ​ការ​ទាត់​នេះ​បាន​ហោះ​ទៅ​ដល់​មុខ​ទី​គូប្រកួត​​ធ្វើ​ឲ្យ​ Rhys Maddenអ្នក​ចាំ​ទី ​Aveley តាម​ចាប់​រហូត​បាល់​ហោះ​ចូល​ទី​តែ​ម្ដង។​វីដេអូ​ខាង​ក្រោម​៖

[youtube id=”c5UsdEbTBBw”]