Cristiano Ronaldo កំពុងតែពិបាកក្នុងការរកគ្រាប់បាល់ប៉ុន្តែ Real Madrid មិនបារម្ភនោះទេ។ ប្រភព El Chringuito’, នឹងធ្វើរឿងមួយដល់កីឡាករព័រទុយហ្គាល់ បើប្រសិនបើក្រុមកីឡាករទាំងអស់អាចយកឈ្នះ PSG ឡើងលេងវគ្គ៨ក្រុមចុងក្រោយ។
បច្ចុប្បន្ន Real Madrid កំពុងធ្លាក់ទម្រង់លេងខ្លាំងនៅ La liga ហើយរឿងគួរឲ្យព្រួយបារម្ភនោះគឺ Zidane។ ការតាមពីក្រោយ១៦ពិន្ទុ(១៣ពិន្ទុប្រសិនបើអាចឈ្នះ Leganes ក្នុងកាលវិភាគលើកការប្រកួត)រវាងពួកគេនឹង Barcelona គឺជារឿងដ៏លំបាកមួយទៅហើយ ខណៈនៅ Champions League ត្រូវជួបក្រុមគីឡូធ្ងន់ PSG ក្នុងខែកុម្ភៈនេះទៀត។
ក្លឹបយក្សអេស្ប៉ាញនឹងប្រឈមមុខជាមួយនឹងហានិភ័យគ្រប់យ៉ាង ដើម្បីរក្សាដំណែងជើងឯកទាំងពីរពានរបស់ខ្លួន ហើយបើបរាជ័យទាំងអស់មែននោះគឺពិបាកហើយ។ ប៉ុន្តែប្រភពខាងលើបាននិយាយថា Real Madrid នឹងបន្តកុងត្រាឲ្យRonaldo ដោយស្វ័យប្រវត្តិប្រសិនបើពួកគេឡើងទៅវគ្គ៨ក្រុមចុងក្រោយ។
ស្ថានភាពនិងរយៈពេលនៃការចុះកុងត្រាថ្មីនៅតែមាន ប៉ុន្តែនាយកប្រតិបត្តិក្លឹបបានផ្លាស់ប្ដូរការទុកចិត្តទៅលើកីឡាករទាំងអស់ដែលធ្លាប់បានផ្ដល់ភាពជោគជ័យឲ្យក្លឹបកន្លងមក ហើយបន្តរក្សាភាពជោគជ័យនេះបន្តទៀត។
កុងត្រាបច្ចុប្បន្នរបស់ Ronaldo ផុតនៅឆ្នាំ២០២១ បន្ទាប់ពីចុះកុងត្រាថ្មីកាលពីឆ្នាំ២០១៦ ប៉ុន្តែស្ថានភាពនៅពេលបច្ចុប្បន្នដែលក្លឹបត្រូវការរកតារាថ្មីមកជំនួសផងនោះគេរំពឹងថា Ronaldo នឹងបង្ហាញទម្រង់លេងល្អឡើងវិញ ដើម្បីរក្សាកៅអី១១នាក់ដំបូងនៅReal Madrid។