អ្នកចាត់ការទូទៅរបស់ក្លឹប Manchester United លោក Jose Mourinho កំពុងតែសម្លឹងឃើញយុវជនឆ្នើមមួយរូបពី AC Milan ដើម្បីត្រៀមយកមកជំនួសអ្នកចាំដៃស្អិត David de Gea ក្រោយចប់រដូវកាលនេះ។

រូបភាពពាក់ព័ន្ធ

បន្ទាប់ពីលេចឮព័តមានមួយចំនួនទាក់ទិននឹងការចាក់ចេញពី Manchester United របស់អ្នកចាំទី David de Gea ទៅកាន់ Real Madrid ក្រោយចប់រដូវកាល២០១៧-១៨ ខាងមុខ។ ឥឡូវនេះអ្នកចាត់ការទូទៅលោក Jose Mourinho កំពុងតែត្រៀមកញ្ចប់ទឹកប្រាក់ដ៏ធំមួយដើម្បីទិញយកយុវជនឆ្នើម Gianluigi Donnarumma វ័យ១៨ឆ្នាំពីក្លឹប AC Milan មកធ្វើដៃទី១ជំនួសវិញ។

រូបភាពពាក់ព័ន្ធ

យ៉ាងណាមិញ ការចង់បានខាងលើនេះគឺបានកើតឡើងក្រោយពីមានដំណឹងមួយចំនួនបានចុះផ្សាយថាកំពូលអ្នកចាំទីសញ្ជាតិអេស្ប៉ាញ David de Gea វ័យ២៧ឆ្នាំគ្រោងនឹងចាក់ចេញពីទឹកដី Old Traffod ទីកាន់ Real Madrid ក្រោយចប់រដូវកាលខាងមុខនេះ ហើយក្នុងនោះ PSG ក៏ធ្លាប់តាមទាក់ទងរូបគេក្នុងតម្លៃប្រមាណ៧០លានផោនផងដែរ។

លទ្ធផល​រូបភាព​សម្រាប់ Gianluigi Donnarumma and de gea

គួររំលឹកផងដែរថា Gianluigi Donnarumma កំពុងក្លាយជាគោលដៅធំមួយសម្រាប់ក្លឹបធំៗដណ្តើមគ្នាចង់បានក្នុងនោះរួមមាន Real Madrid, PSG, និង Manchester United ជាដើម៕