អតីតខ្សែបម្រើ Chelsea កីឡាករ Frank Lampard ជឿថាលោក Antonio Conte ត្រូវតែដាក់ Eden Hazard ក្នុងដំណែងប្រយុទ្ធកណ្ដាល បើចង់បានគ្រាប់បាល់ច្រើនពីកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះ។
ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្សិកបានរកឃើញទម្រង់លេងដ៏ល្អដល់កំពូលរបស់ខ្លួនវិញ ក្រោយជាពីរបួសកែងជើងធ្វើឲ្យគាត់ត្រូវខកខានដល់ទៅ៦សប្ដាហ៍ដំបូងក្នុងរដូវកាលនេះ។ កីឡាករវ័យ២៦ឆ្នាំរកបាន៨គ្រាប់ក្នុង៩ប្រកួតឲ្យតោខៀវ និងជម្រើសជាតិរួមទាំងគ្រាប់បាល់ជ័យជម្នះ៤ទល់០លើ West Ham ដោយបានការជ្រោមជ្រែងពីដៃគូប្រយុទ្ធ Alvaro Morata។
បែបនេះក្ដីៗ កីឡាករកាន់កំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេនៅ Chelsea កីឡាករ Lampard ជឿថា ឥទ្ធិពលរបស់Hazard នៅខាងមុខទី អាចជួយឲ្យរូពគេរកបានគ្រាប់បាល់ច្រើនហើយគាត់បានប្រាប់ Conte ថាគួរតែដាក់ឲ្យលេងនៅតំបន់ប្រយុទ្ធកណ្ដាល។
“នៅពេលដែល Chelsea លេងបានយ៉ាងល្អគឺ Eden Hazard លេងល្អដែរ វាបានកើតឡើង២ទៅ៣ឆ្នាំមកហើយ ហើយគាត់បង្កើតឱកាសច្រើនណាស់។ កន្លែងដែលគាត់លេងក្នុងរដូវកាលពិតជាល្អហើយ ប៉ុន្តែបើចង់ឲ្យគាត់ល្អដល់កម្រិតកំពូលនិងរកគ្រាប់បាល់បានច្រើនដាក់គាត់នៅប្រយុទ្ធកណ្ដាលហើយឲ្យ Willian និង Pedro ជួយជ្រោមជ្រែង”។
“ ខ្ញុំឃើញគាត់ច្បាស់ក្នុងដំណែងកណ្ដាលនេះ ពេលដែលគាត់លេងតំបន់កណ្ដាលអាចអាចបញ្ចប់ទីបានល្អ។ មានកីឡាករដទៃទៀតជាច្រើន ប៉ុន្តែបើដាក់តំបន់កណ្ដាលនោះទម្រង់លេងខុសប្លែក។”
Hazardលេងក្នុងតំបន់កណ្ដាលក្នុងការប្រកួត Champions League កាលពីថ្ងៃពុធដោយរកបាន២គ្រាប់ខណៈ Alvaro Morata ត្រូវសម្រាកក្រោយរកបានគ្រាប់បាល់១១ម៉ែត្រនៅនាទី២២៕