​Manchester United បាន​យក​ឈ្នះ​ ​CSKA Moscow ក្នុង​លទ្ធផល​២​ទល់​១​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ បន្ទាប់​ពី​Lukaku និង​ Marcus Rusford រក​បាន​គ្រាប់​ឲ្យ​។ សម្រាប់​​ Man Utd ត្រូវ​ជួប​ក្រុម​លេខ​២​គ្រប់​ពូល ​ដែល​មិន​មែន​ជា​ក្រុម​មក​ពី​អង់គ្លេស​ដូច​គ្នា​។​ អញ្ចឹង​​ Manchester United ​អាច​ជួប​ក្រុម​ណា?

ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​ក្រុម​បិសាច​ក្រហម​របស់​លោក Jose Mnourinho ​មិន​អាច​ជួប​ក្រុម​លេខ​២​មក​ពី​ប្រទេស​អង់គ្លេស​ដូច​គ្នា​នោះ​ទេ​​​ ដែល​នេះ​មាន​ន័យ​ថា​ពួក​គេ​នឹង​មិន​ជួប ​Chelsea, Liverpool( ប្រសិន​បើ​មិន​បាន​ឈរ​កំពូល​តារាង​នៃ​ពូល ​E ​ក្នុង​ប្រកួត​យប់​នេះ)។ បែប​ណា​ក្ដី​! ពួក​គេ​អាច​នឹង​ជួប​ក្រុម​មក​ពី​អាល្លឺម៉ង់ (Bayern Munich) អ៊ីតាលី ​(Juventus) អេស្ប៉ាញ ​(Real Madrid, Sevilla (ដឹង​លទ្ធផល​យប់​នេះ )និង​ក្រុម​មក​ពី​អ៊ុយក្រែន​មួយ​ទៀត​(​ដឹង​លទ្ធផល​យប់​នេះ)។

ចុចអាន៖​ មក​ស្គាល់​ក្រុម​ទាំង​១២​ដែល​ឡើង​ទៅ​លេង​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន CHAMPIONS LEAGUE

ចុះ​គេ​ចាប់​ឆ្នោត​វគ្គ​១៦​ក្រុម​ហ្នឹង​ពេល​ណា?

ការ​ចាប់​ឆ្នោត​នឹង​ធ្វើ​ឡើង​នៅ​ទី​ក្រុង ​Nyon ប្រទេស​ស្វីស​នៅ​ថ្ងៃ​ទី​ចន្ទ​ទី​១១​ធ្នូ ​ហើយ​ជើង​ទី​មួយ​នឹង​ត្រូវ​នៅ​ថ្ងៃ​ទី ​១៣, ១៤, ២០, ២១​ធ្នូ​ ហើយ​ជើង​ទី​២​ថ្ងៃ​ទី​៦, ៧, ១៣, ១៤​មីនា​ឆ្នាំ​២០១៨៕