បន្ទាប់ពីចំណាយពេល២ឆ្នាំចុងក្រោយ ដោយគ្មានក្លឹបមួយណាទាក់ទងទៅលេងម្ចាស់ពាន World Cup 2002 កីឡាករ Ronaldinho សម្រេចចិត្តចូលនិវត្តន៍នៅឆ្នាំក្រោយហើយ។
ភ្នាក់ងាររបស់អតីតវីរបុរស Barcelona និងជម្រើសជាតិប្រេស៊ីលរូបនេះបានប្រកាសថា កីឡាករត្រៀមខ្លួនចុះកុងត្រាជាមួយក្លឹបថ្មីមួយ បន្ទាប់ពីចាកចេញពីក្លឹប Fluminese ក្នុងកុងត្រាផុតកំណត់កាលពីឆ្នាំ២០១៥។ប៉ុន្តែចាប់តាំងពីពេលនោះមក អតីតខ្សែបម្រើប្រយុទ្ធរបស់ PSG, និង AC Milan រូបនេះគ្មានក្លឹបណាទាក់ទងនោះទេ តែបានចូលរួមក្នុងការប្រកួតមិត្តភាពជាច្រើនផងដែរ។
ទោះបីជាពេលនេះ រូបគេជាសុច្ឆន្ទៈរបស់ Barcelona គាត់បានបញ្ជាក់ថាមានគម្រោងដើរចេញពីបាល់ទាត់អាជីពនៅឆ្នាំក្រោយ ដោយសារលោកពេញចិត្តនឹងការងារថ្មីក្រៅវិស័យបាល់ទាត់។ កីឡាករវ័យ៣៧ឆ្នាំ បាននិយាយក្នុងសន្និសីទកាសែតមួយថា៖” វាគឺជាឱកាស ខ្ញុំគិតថានឹងនិយាយលាពីពិភពបាល់ទាត់នៅឆ្នាំក្រោយ។ ខ្ញុំនៅតែអាចលេងបាល់បានយ៉ាងល្អក្នុងការប្រកួតមួយចំនួន។ ប៉ុន្តែពេលនេះដល់ពេលដែលត្រូវគិតពីរឿងផ្សេងវិញហើយ”។
“ ពេលដែលខ្ញុំចូលនិវត្តន៍ពីបាល់ទាត់ ខ្ញុំឆ្ពោះទៅរកគម្រោងបង្កើតក្រុមដន្ត្រីរបស់ខ្ញុំ ក្នុងសាលាបាល់ទាត់របស់ខ្ញុំហើយវាគឺជាការងារថ្មីរបស់ខ្ញុំ។ ខ្ញុំនឹងសម្របខ្លួនទៅតាមការងារនេះ”។
Onde será que ela foi parar? ⚽@fcbarcelona pic.twitter.com/vM0HzI3G1J
— Ronaldinho Gaúcho (@10Ronaldinho) December 5, 2017
Ronaldinho ធ្លាប់ឈ្នះពាន FIFA World Player of The year ២ដងនៅឆ្នាំ២០០៤និង២០០៥ខណៈគាត់ក៏ធ្លាប់ឈ្នះពានChampions Leagueជាមួយ Barcelona និងពាន Copa Libertadore នៅក្លឹប Atletico Mineiro៕