គ្រប់អ្នកលេងកីឡាទាំងអស់តែងតែមានពេលវេលាមួយ ដែលត្រូវសម្រាក រឺហៅថា លាឈប់ពីអាជីពនៅពេលដែលពួកគេមានវ័យកាន់តែចំណាស់ទៅ។ មិនខុសពីអ្នកដទៃដែរ កីឡាករ Lionel Messi ដែលមនុស្សគ្រប់គ្នាស្គាល់ថា ជាកីឡាករបាល់ទាត់ដ៏ឆ្នើមជាងគេលើពិភពលោក កំពុងតែមានវ័យចំណាស់ជ្រេជិត៣១ឆ្នាំទៅហើយ ដែលប្រហែលជាធ្វើអោយគាត់មិនអាចបន្ដអាជីពនៅលើវាលស្មៅនេះ បានយូរទៀតនោះទេ។

វាជារឿងពិត និងដ៏គួរអោយសោកសៅបំផុត ដែលមិនអាចជៀសបាន។ ចំពោះ Messi ខ្លួនឯងក៏បានដឹងអំពីរឿងនេះដែរ ដោយគាត់បានចូលរួមក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះ La Cornisa ថា៖

វាពិតជារឿងមួយដ៏ពិបាក​ ដែលអ្នកនិងត្រូវចាកចេញពីទីលាន។ ខ្ញុំមិនដឹងថាត្រូវធ្វើអ្វីបន្ដ រឺទៅរស់នៅទីណាឡើយ។
ខ្ញុំចង់ធ្វើអ្វីៗ ដែលខ្ញុំអាចធ្វើបាន តែមិនដឹងថា គួរបន្ដនៅទីក្រុង Barcelona រឺ ត្រលប់ទៅកាន់ស្រុកកំណើតនៅ Rosario វីញ? ខ្ញុំពិតជាមិនដឹងខ្លួនឯងមែន។ “

គាត់បានបន្ដថា ៖” ខ្ញុំមានការឈឺចាប់ និងសោកស្ដាយចំពោះស្ថានភាពនៅប្រទេសអាហ្សង់ទីនសព្វថ្ងៃ។ ភាពពិតនៃប្រទេសនេះគឺពោរពេញទៅដោយអសន្ដិសុខ។ ខ្ញុំបានសម្លឹងមើលទៅថ្ងៃអនាគត គិតថា ចង់ត្រលប់ទៅ Rosario និងរស់នៅទៅនោះវិញ ព្រោះកាលពីក្មេងខ្ញុំមិនបានចំណាយពេលច្រើននៅទីនោះទេ។ ប៉ុន្ដែខ្ញុំមានការបារម្ភ អំពើឆក់ប្លន់កើតមានគ្រប់កន្លែង ហើយរឿងខ្លះកាន់តែអាក្រក់ថែមទៀត”។

“ខ្ញុំដឹងថា សព្វថ្ងៃខ្ញុំមិនទាន់អាចទៅរស់នៅទីនោះបានទេ (នៅលេងបាល់) តែខ្ញុំចាំបានកាលពីនៅក្មេង ដែលខ្ញុំដើរលេងពេញមួយថ្ងៃនៅតាមដងផ្លូវដោយមិនមានអ្វីកើតឡើងនោះទេ។ វាពិតជាស្រស់ស្អាតណាស់។ “

ទោះបីជាមានវ័យជាង៣០ឆ្នាំហើយក៏ដោយ ប៉ុន្ដែ Lionel Messi ហាក់នៅតែបង្ហាញទម្រង់លេងបានយ៉ាងល្អ មិនមានការធ្លាក់ជើងនៅះទេ ដោយគាត់រកគ្រាប់បាល់បាន៣៦គ្រាប់ហើយនារដូវកាលនេះ អោយក្រុម Barcelona ៕

Dailymail