ក្លឹបអ្នកមានលុយនៅបារាំង​​ Paris Saint-Germain កំពុងត្រៀមនិងធ្វើអោយពិភពលោកភ្ញាក់ផ្អើលម្ដងទៀត ដោយពួកគេត្រៀមនិងលក់កីឡាករថ្លៃជាងគេលើលោករបស់ខ្លួនគឺ Neymar Jr. ទៅអោយក្លឹប Real Madrid ជាមួយកិច្ចព្រមព្រៀងដោះដូរគ្នាជាមួយគ្រូបង្វឹកសញ្ជាតិបារាំង Zinedine Zidane មកដឹកនាំ Paris Saint-Germain វិញ។

វាជារឿងដ៏គួរអោយភ្ញាក់ផ្អើលនិងមិនធ្លាប់មាននោះទេ ចំពោះការដូរកីឡាករជាមួយគ្រូបង្វឹកបែបនេះតែ PSG អាចធ្វើអោយវាក្លាយជាការពិតបាន។ ក្លឹបPSG បានទិញ Neymar កាលពីឆ្នាំមុនពីក្លឹប Barcelona ជាមួយតម្លៃខ្លួនថ្លៃជាងគេលើលោករហូតដល់២២២លានដុល្លា ប៉ុន្ដែកីឡារករសញ្ជាតិ ប្រេស៊ីលរូបនេះហាក់មិនសូវសប្បាយចិត្ត និង ទាមទារអោយឳពុករបស់គេគឺលោក Neymar Sr ជួយរកវិធីនាំគេទៅកាន់ទឹកដីអេស្ប៉ាញវិញ។

Neymar Jr ធ្លាប់​បាននិយាយថា ខ្ញុំនៅទីនេះ៥ខែ ប្រៀបដូច៥ឆ្នាំអញ្ចឹង ។ ប៉ុន្ដែសម្រាប់តម្លៃខ្លួនរបស់កីឡាកររូបនេះ វិញប្រាកដជាមិនថោកនោះទេ ដោយសារនៅសល់កុងត្រាយូរឆ្នាំទៀតជាមួយ PSG។ បើសិនជា Real Madrid ចង់បានកីឡាករនេះមែន ពួកគេត្រូវហ៊ានចាយលុយយ៉ាងច្រើនបូករួមនិងគ្រូបង្វឹកដ៏ឆ្នើមម្នាក់ទៀត។ តើអ្នកគិតថា Real Madrid ហ៊ានធ្វើបែបនេះដែររឺទេ?

Express