ក្រុមអ្នកមានបុណ្យ Barcelona បានយកឈ្នះ Real Sociedad ១ទល់នឹង០ នៅថ្ងៃបញ្ចប់ La Liga ក្នុងថ្ងៃបង្ហាញខ្លួនជាលើកចុងក្រោយរបស់ខ្សែបម្រើចាស់វស្សា Andrés Iniesta។

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមជើងឯកលីគកំពូលអេស្ប៉ាញនារដូវកាលនេះស៊ុតបញ្ចូលទីដោយខ្សែបម្រើសញ្ជាតិប្រេស៊ីល Philipe Coutinho នៅនាទី៥៧។

កាលពីម្សិលមិញ នៅថ្ងៃចុងក្រោយនោះក្លឹបយក្សកាតាឡាន់បានធ្វើពិធីលាដ៏ធំមួយដល់កីឡាករវ័យ៣៤ឆ្នាំនៅក្រោយចប់ការប្រកួត ហើយអ្នកគាំទ្របានតំរៀបជាអក្សរធំៗ “Iniesta ជារៀងរហូត” ដើម្បីលាវីរបុរសដែលចំណាយពេលលេងឲ្យក្លឹបតាំងពីឈុតយុវជនក្នុងឆ្នាំ១៩៩៦មក។

Iniesta ជួយ Barcelona ឈ្នះពានជាច្រើនដូចជា Champions League ៤ដង, La Liga ៩ដង និង Copa del rey ៦ដងផងដែរ៕

ទស្សនាវីដេអូហាយឡាយ៖